យល់ដឹងពិគុណប្រយោជន៏របស់ព្រៃឈើ ឡើយ ។ ពួកគេបានកាប់បំផ្លាញព្រៃឈើ រុករានព្រៃឈើ ដើម្បីយកដីធ្លីធ្វើជាកម្មសិទ្ធរបស់ខ្លួន កាបើ់បំផ្លាញឈើទាំងនោះ យកទៅធ្វើជាអាជីវកម្ម ដោយគ្មានការ អនុញ្ញាតិ្ត ដយគ្មានការកមនត់ច្បាស់លាស់ ។ ការកាប់បំផ្លា្ញញព្រៃឈើបានធ្វើអោយមាន ផលប៉ះពាល់ ខ្លាំងណាស់ដល់ធនធានធម្មជាតិ និងធ្វើអោយមានផលប៉ះពាល់ កើតមានគ្រោះមន្តរាយ ដល់ពិភពលោក ទៀតផង។ ប្រសិនបើកាលណា ការកាប់បំផ្លាញព្រៃឈើជ្រុលហួសហេតុ ដោយមិនបាន ការពារទេនេះ ព្រៃឈើនិងអស់ហើយ គ្រោះអន្តរាយដោយសារ ធម្មជាតិនិងកើតមាន ឡើងដូចជា ភ្លៀងធ្លាក់មិនទៀងទាត់ អាកាសធាតុប្រែប្រួល គ្រោះទឹកជំនន់ ផ្គររន្ទះបាញ់ ខ្យល់ព្យុះ គ្រោះទុរភិក្ស មានភ្លៀងអាស៊ីតធ្លាក់ចុះគ្រោះមហន្តរាយ ទាំងអំបាលមាណ និងធ្វើអោយមានផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ និង រុក្ខជាតិ សេដ្ឋកិច្ចប្រទេសជាតិ ។ ម៉្យាងវិញទៀតការកាប់បំផ្លាញព្រៃឈើនេះ ទៀតសោត គឺវាធ្វើអោយសត្វព្រៃទាំងឡាយ រត់ពាយអស់គ្មានទីជំរក រស់នៅ ធ្វើអោយបាត់បង់សត្វព្រៃទៀតផង ។ ដើម្បីកាត់បន្ថយ ការកាប់ព្រៃឈើ យើងទាំងអស់គ្នាគួរគប្បី ចូលរួមថែរក្សាព្រៃឈើការពារ មិនត្រូវកាប់ ឈើទាំងនោះហួសហេតុឡើយ ត្រូវមានវិធានការក្នុងការ ទប់ស្កាត់ការធ្វើអាជីវកម្មផ្សេងៗ ទៅលើព្រៃឈើ ត្រូវចូលរួមគ្រប់សកម្មភាព ក្នុងការការពារ ដាំដើមឈើបន្ថែមអោយបានច្រើន ថែមទៀត ដើម្បីជាសេចក្ដីតំរូវការចាំបាច់របស់មនុស្ស សត្វ និងជៀសវាងក្នុងការកាត់បន្ថយគ្រោះ ធម្មជាតិផ្សេងៗ កើតមានឡើង ។
Sunday, April 1, 2012
ការពារធនធានធម្មជាតិព្រៃឈើ
ព្រៃឈើជាធនធាន ធម្មជាតិមួយយ៉ាងសំខាន់នៅលើ ផែនដី លើពិភពលោកយើងនេះ។ យើងបានដឹងហើយ ថាព្រៃឈើគឺជាធនធានធម្មជាតិមួយ ដែលជួយការពារភពផែនដី យើងនេះ ។ នៅតាមបណ្ដាប្រទេសមួយចំនួន ប្រជាជនមិនបាន

Thursday, March 29, 2012
ដំនាំត្រកួនរបស់ប្រជាកសិករខ្មែរ
ក្រៅពីប្រកបរបរធ្វើស្រែចំការ ប្រជាជន ខ្មែរមានចំនូលចិត្ត ខាងដំនាំ កសិកម្មដាំដុះដែលជា ផ្នែកមួយអាចជួយ ដោះស្រាយបញ្ហា ជីវភាពរស់នៅប្រចាំថ្ងៃបាន ពួកគាត់ក៏អាច រកប្រាក់កំរៃបានតាមរយៈ ការដំនាំផ្សេងៗ ដូចជាត្រកួន នេះជាដើម ។ ត្រកួនជាបន្លែមួយប្រភេទ ដែលប្រជាជនខ្មែរ យើងនិយមបរិភោគ ។ ត្រកួនគេអាចយកវាទៅធ្វើជា ម្ហូបអាហារ បានជាច្រើនប្រភេទ ដូចជា ស្ល ឆា ជាដើម ។ ត្រកួនជាប្រភេទបន្លែ ដែលមានភាពងាយស្រួលក្នុងការដាំ ដោយគ្រាន់តែ កាប់ដីហាលចោលពីរ បីថ្ងៃលើករង ដាក់ជី ព្រោះគ្រាប់ត្រកួនជាការស្រេច ។ ក្រៅពីនេះគឺយើងត្រូវតែព្យាយាម មើលថែវា ស្រោចទឹកដាក់ជីជ្រុំគល់វា ដើម្បីអោយវាលូតលាស់បានល្អ ។ នេះគឺជាដំណាំដែលអាចជួយអោយ ប្រជាពលរដ្ឋខ្មែរ យើងរកប្រាក់កំរៃបាន ខ្លះៗ ពីដំណាំត្រកួននេះ ។
Wednesday, March 28, 2012
ដំនាំស្រូវនៅប្រទេសកម្ពុជា
ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតនៅក្នុង ការអភិវឌ្ឍន៏គ្រប់វិស័យ ។ ដោយឡែក កសិកម្មដំនាំស្រូវនៅប្រទេសកម្ពុជា វាជាផ្នែកមួយដ៏មានសារៈសំខាន់បំផុត សំរាប់ប្រជាជនកម្ពុជា និងសំរាប់ធ្វើការនាំចេញ ទៅកាន់បណ្ដាប្រទេសនានា នៅលើពិភពលោក ។ នៅក្នុងឆ្នាំ២០១១ ប្រទេសកម្ពុជាបាន ធ្វើការប្រមូលផលស្រូវ បានចំនួន ៨,៤ តោន ចំនែកនៅក្នុងឆ្នាំក្រោយ វានិងឈានឡើងដល់ ៨,២៤ តោន នេះបើយោងទៅតាម ការរំពឹងទុក នឹងប៉ាន់ស្មានរបស់ ក្រសួងកសិកម្ម ព្រៃឈើ និងនេសាទ ។ យើងដឹងហើយថា ប្រជាជនខ្មែរភាគច្រើន គឺជាអ្នកប្រកប របរធ្វើស្រែចំាការ និងកសិកម្ម ហើយពួកគេពឹងផ្អែកទៅ លើដំនាំស្រូវនេះជាកត្តាសំខាន់បំផុត នៅ
ក្នុងជីវិតការរស់ នៅប្រចាំថ្ងៃ ។ ដំនាំស្រូវជាផ្នែកមួយ បានជួយធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចំរើន ដែលបានធ្វើការនាំចេញទៅលក់នៅប្រទេសដ៏ទៃទៀត ដែលនេះ សបញ្ជាក់អោយឃើញថាដំនាំស្រូវនៅប្រទេសកម្ពុជាកំពុងតែ ឈានទៅរកការរីកចំរើនយ៉ាងខ្លាំង។

Sunday, March 18, 2012
ការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ
ការសិក្សាគឺជាកាតព្វកិច្ចរបស់សិស្ស គ្រប់រូបដែលសិស្សានុសិស្សទាំងអស់គួរតែ យកចិត្តទុកដាក់ដើម្បីអនាគត។ មនុស្សភាគច្រើនមិនសូវ ខ្វាយខ្វល់ពីការរៀនសូត្រឡើយ ពួកគេទៅសាលារៀន តែមិនប្រាកដថាចូលសាលារៀនឡើយ។
យើងជាសិស្សត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន ឯងផ្ទាល់ ក៏ដូចជាទំពាំងស្នងឬស្សី ជាសរសទ្រូងនៃប្រទេសជាតិ ដើម្បីចូលរួមកសាងអភិវឌ្ឍន៏ប្រទេសជាតិ អោយមានភាពរីកចំរើនជាលំដាប់ ។
យើងជាសិស្សត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន ឯងផ្ទាល់ ក៏ដូចជាទំពាំងស្នងឬស្សី ជាសរសទ្រូងនៃប្រទេសជាតិ ដើម្បីចូលរួមកសាងអភិវឌ្ឍន៏ប្រទេសជាតិ អោយមានភាពរីកចំរើនជាលំដាប់ ។
Wednesday, March 14, 2012
ទស្សនៈអំពីពិភពលោកនិងសត្វលោក
យើងទាំងអស់ដែលរស់នៅលើពិភពផែនដីយើងនេះ គួរដែរចំពោះការត្រូវចេះដឹងនូវ ដុំដីមួយដុំដ៏ធំធេង ដែលជាទ្រព្យសំខាន់របស់សត្វលោក និងពេជ្ឈឃាតសម្រាប់សម្លាប់សត្វលោក ព្រោះថា មនុស្សលោយើងទាំងអស់គ្នា សុទ្ធសឹងតែពឹងផ្អែកទាំងស្រុងទៅលើភពផែនដីគឺបានសេចក្ដីថា មនុស្សលោកមានសិទ្ធអាចរស់នៅលើផែនដី និងត្រូវការសព្វគ្រប់បែបយ៉ាងអំពី ភពផែនដី ដូចជាការទមនុកបម្រុងគ្រប់បែបយ៉ាង ដែលយើងត្រូវការមាននូវស្បៀងអាហារ ទឹក ភ្លើង ខ្យល់ ជាដើម ដែលជាផល ប្រយោជន៏បានមកពីផែនដីទាំងអស់។ គឺផែនដីនេះហើយដែលមានគុណសម្បត្តិ ជាអតិបរមាសម្រាប់មនុស្សទូទៅមិនថាស្រី ឬ ប្រុស ចាស់ ឬ ក្មេង គឺមានអត្ថប្រយោជន៏សម្រាប់មនុស្សលោក តាំងបីដើមកំណើតនៃលោកុប្បត្តិមកម្ល៉េះ ។ ដូច្នេះដែនដីជាវត្ថុធាតុមួយដ៏ចម្លែកជាងអ្វីៗទាំងអស់ និងមាន ភាពអាថ៌កមបាំង ជាច្រើនមហិមា ចំពោះមនុស្សភាគច្រើននៅលើសកលលោក ដែលពុំទាន់បានឃើញច្បាស់ ដែលពុំទាន់បានយល់ និងពុំបានដឹងហេតុការណ៏អ្វីផ្សេងៗ បានជាច្បាស់មកទល់និងសព្វថ្ងៃនេះ។
តែបំណាច់ដែលយើងបានកើតមកជាមនុស្សពេញវ័យហើយ យើងគូរណាស់តែតាមរិះរកនូវ លក្ខណៈនិងអាថ៌កំបាំងទាំងឡាយដែលមាននៅលើភពផែនដី។ បើមិនបានចេះដេងច្រើន ក៏ត្រូវចេះដឹងបន្តិចបន្តួចដែរ ដើម្បីបំពេញករណីកិច្ចជាបុព្វបុរស ដ៏ល្អប្រសើរនៃកូនចៅជំនាន់ក្រោយ។
រីឯកន្លែងដែលយើងជាមនុស្សទូទៅនៅលើសកលលោក អាចប្រើប្រាស់បាន អាចទាញយកប្រយោជន៏សព្វសារពើបាន អាចធ្វើអ្វីបានគ្រប់បែបយ៉ាង ដែលជាផលប្រយោជន៏សម្រាប់សត្វទូទៅ ព្រមទាំងនៅទីណា នៅឋានណា ដែលស្ថិតលើពិភពលោកដែលបានផ្ដល់នូវ សេចក្ដីសុខស្រួល សប្បាយ រីករាយត្រេកត្រអាល នឹងអ្វីផ្សេងៗ ទៀត ដែលមនុស្សលោកអាចសន្មតបានថាជា ឋានសួគ៌ នោះហ្នឹងហើយដែល ជាគុណសម្បត្តិ ដែលជាអត្ថប្រយោជន៏បានមកអំពីចំណង់ និងអំពើដែលធ្វើសព្វបែបប្រការ ដែលមានភពផែនដីទ្រទ្រង់និងជួយឧបត្ថម្ភផងនោះ។ អំពើទាំងនោះការធ្វើទាំងឡាយនោះ ផលប្រយោជន៏ អម្បាលមាណនោះហើយ ជាគុណប្រយជន៏ដែលាមាន ប្រផបដើមថាទីបំផុត ចេញពីព្រះធរណី មកជាដាច់ខាត។ លក្ខៈនិងចលនាខាងលើនេះជា គុណសម្បត្តិ នៃសេចក្ដីល្អនិងសេចក្ដីសុខ។
តែយើងត្រូវដឹងរួចមកដែរ មនុស្សម្នាក់ដែលខ្លួនមកគ្រប់គ្រង វិញ្ញាណក្ខ័ន្ធ ដើម្បីអោយបានជាមនុស្សពេញលក្ខណៈ ត្រឹមត្រូវ មានបញ្ញា សា្មរតីរឹងប៉ឹង មានរូបរាងល្អស្អាតគួរជាទីពេញភ្នែក ជាទីស្រឡាញ់របស់ អ្នកផងទាំងពួង គ៏ពុំអាចសន្មតបានថា មនុស្សនៅមានលក្ខណៈអោយនឹងនរបានដូច រូបសីលាចម្លាក់ សោះឡើយ។ ត្រង់នេះយើងចង់ចង្អុលប្រាប់ថាលក្ខណៈនៃមនុស្ស ដែលបានប្រសូត្រចេញឧទរនៃមាតាហើយ គឺយើងឃើយថា ទារកនោះឯងនឹងក្លាយទៅជាមនុស្សពេញវ័ញ ពេញរូបពេញរាងដូចគេឯងជាមិនខាន តែឃើងរូទារកនោះឯង នាំមកជាប់នូវនឹងខ្លួនរបស់វា ម្យ៉ាងទៀតគឺ មេរោគផ្ដល់សេចក្ដីទុក្ខ និង មេរោគសម្រាប់ផ្ដល់សេចក្ដីសុខ មកជាមួយផង។ ជាមួយគ្នានេះ មាននូវអំពើទុក្ខនិង អំពើដែលជាសេចក្ដីសុខគឺបានសេចក្ដីថា មនុស្សម្នាក់ដែលទើតែចញមកពី ឧទរមាតារបសើខ្លួន មកផ្ដើមរស់នៅលើភពផែនដីនេះមាន ទុក្ខ និងសុខមកជាមួយជាដាច់ខាត មិនថាមនុស្ស មានវណ្ណៈទាប ខ្ពស់ឡើយ។ ត្រង់នេះយើងនាបសន្មតហៅថា កេរ្ដិ៏មរតកនៃមនុស្សជាតិ ដែលពុំអាចឃ្លាតពីស្លួនបានឡើយ។
ហេតុដែលបានបរិយាយមកខាងលើនេះ យើមិនមែនចង់លើកអំពីលទ្ធិសាសនាអ្វីណាមួយមក និយាយទេ ។ ប៉ុន្តែយើងគ្រាន់តែចង្អុលប្រាប់ ថាអំពីអ្វីៗ ដែលបានមកជាទុក្ខ ជារោគអាក្រក់ ជាផលអាក្រក់អ្វីៗទាំងអស់ ដែលមនុស្សមិនចង់បាននោះ គឺជាសេចក្ដីទុក្ខលំបាក គ្រប់បែបយ៉ាង។ ជាពិសេសនៅមានលក្ខណៈមួយទៀត ដែលមនុស្សស្អប់ខ្ពើមនិងមិនចង់បានជាដាច់ខាតគឺ សេចក្ដីស្លាប់។
ធរណីជាទីដែលផ្ទុកទៅដោយ អដ្ធិសត្វលោកសព្វសារពើ ធរណីជាម្ឈូសអន្តរជាតិ ធរណីជាផលប្រយោជន៏សម្រាប់ ជីវិតមនុស្សដែលរស់នៅ ធរណីជាឋានសួគ៌នៃសត្វលោកនិង ជាទិកំណើតនៃសត្វទូទោស្នាក់អាស្រ័យ ។ល។
មនុស្សម្នាក់ៗ តែងតែមាន កំហុសនិង មានការត្រូវតែងតែមានឈឺមានជា មានអាក្រក់មាន មានពណ៌សម្បុរស្ទើរតែគ្រប់ពណ៌ ក៏ប៉ុន្តែគ្រាន់តែមនុស្សនោះឯង ខុសច្រើនឬតិច ត្រូវតិចឬច្រើន ឈឺធ្ងន់ឬស្រាល មានអាក្រក់ច្រើន ឬ តិចមានល្អតិច ឬច្រើន តែប៉ណ្ណោះ។ សត្វលោកដែលបានកើត មកហើយ គ្រាន់តេបំពញកាតព្វកិច្ចជា មនុស្សប្រព្រឹត្តិទៅជាធម្មតា នៅរយៈពេលនៃអាយុ ខ្លីឬ វែង តែប៉ុណ្ណោះរូចក៏ត្រូវសាបសូន្យ រូបរាងកាយទៅវិញជាចាំបាច់ ។
ដូចនេះ

Thursday, March 1, 2012
ពិធីបុណ្យសូត្រមន្ត
- ពិធីសូត្រមន្តធ្វើឡើងដើម្បី
- ចំរើនសិរីសួស្ដីនិងការបើកកម្មវិធីបុណ្យ ដើម្បីជាការគោរពបូជា ចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹក ម្ចាស់ដីថែរក្សាទីកន្លែងនោះ ដូចជា បុណ្យកឋិន ផ្កាបច្ច័យបួន បញ្ចុះសីមា។
- ដើម្បីជំរះឧបទ្រុពចង្រៃ លើករាសីអោយមានសិរីមង្គលនៅក្នុងក្រុមគ្រួសារ ទីកន្លែងផ្សេងៗ ដែលគេគោរពពិធីបុណ្យសូត្រមន្តនោះឡើង ។
- កាលបរិច្ឆេទ
- ពិធីទីមួយៈ ចាប់ផ្ដើមនៅថ្ងៃទីមួយនៃបុណ្យ
- ពិធីទីពីរៈ កំណត់ដោយលោកអាចារ្យគន់គូរ លេខអត្តៈយកថ្ងៃណាដែលជាថ្ងៃជ័យមង្គល។
- របៀបរៀបចំ
- រូបព្រះពុទ្ធ រឺព្រះបត់
- ទៀនប្រាំ ធូបប្រាំ ផ្កាប្រាំ
- ម្លូប្រាំ ស្លាប្រាំ ថ្នាំជក់ប្រាំ
- បាយសី បាយឆាម មួយគូរ
- ស្លាធម៌ដៃមូយគូរ
- ស្លាធម៌ដើបចេកមួយ
- ទឹកមួយកែវ រឺមួយកូនផ្តិល
- ផ្កាទៀនធំមួយគួរ
- ផ្តិលទឹកស៊ង
Tuesday, February 21, 2012
ពិធីបុណ្យបច្ច័យបួន
- អត្ថន័យ
- កាលបរិច្ឆេទ
- ការរៀបចំ
- បិណ្ឌបាត្របច្ច័យៈ គ្រឿងហូប បាយ នំចំនី ត្រីងៀត ជាដើម ។
- ចីវរបច្ច័យៈគ្រឿងស្លៀកដណ្ដប់ ស្បង់ ត្រៃចីវរ។
- សេនាសនបច្ច័យៈទីប្រក់ ទីបាំង រាំងខ្យល់ កំដៅថ្ងៃ។
- គិលានភេសជ្ជបច្ច័យៈ ថ្នាំព្យាបាលប្រេងខ្យល់ តែ ស្ករ ម្លូ ស្លា បារី ។
Monday, February 20, 2012
អំពីស្ថានភាពកុមារនៅលើពិភពលោក
![]() |
| Add caption |
- ការយកចិត្តទុកដាក់ចំពោះកុមារ
- សិទ្ធមានការអប់រំ
- សិទ្ធមិនអោយគេបោះបង់ខ្លួន
- សិទ្ធមិនអោយមានការកេងប្រវ័ញ្ចលើខ្លួន
- សិទ្ធមិនអោយមានអំពើហិង្សាឃោឃៅលើខ្លួន
Thursday, February 2, 2012
សារះសំខាន់នៃសាលារៀននិងការសិក្សា
សាលារៀនគឺជាស្ថាប័ននៅក្នុងសង្គមដ៏មានសារះសំខាន់មួយ
ដែលជួយអោយមនុស្សគ្រប់រូប
សំរេចអ្វីដែលជាសេចក្ដីប្រាថ្នា
និងសុបិន្តរបស់ខ្លួន ។ សាលារៀនគឺជាកន្លែងសំរាប់បណ្ដុះបណ្ដាល
ចំនេះវិជ្ជានិងសាបព្រោះនូវ ចំនេះវិជ្ជាទាំងឡាយដល់មនុស្សគ្រប់រូប ។ អ្វីដែលជាការសំខាន់បំផុតនោះគឺមនុស្សត្រូវចេះអោយតំលៃទៅ
លើការសិស្សារៀនសូត្រ ។យុវជន គ្រប់រូបត្រូវឈោងចាប់ការសិក្សាអោយបានល្អ ប្រសើរដើម្បីមានចំនេះដឹងនៅក្នុងខ្លួនសំរាប់អនាគត។ សាលារៀនបានផ្ដល់ ចំនេះដឹងគ្រប់ប្រភេទដែលសុទ្ធសឹងតែជាផលប្រយោជន៏ ដល់អនាគតមនុស្សគ្រប់រូបនិងដើម្បីធ្វើការជួយអភិវឌ្ឍន៏ដល់ប្រទេសជាតិ អោយមានភាពរីកចំរើន។ សាលារៀនបានជួយបង្កបង្កើនផលក្នុងការជួយអប់រំ យុវជនគ្រប់រូបអោយមានចំនេះដឹង។ យើងត្រូវដឹងថា មានតែការអប់រំទេដែលដឹកនាំសេរីភាពមកអោយមនុស្សយើង
បើកាលណាយើងមានចំនេះវិជ្ជា យើងអាចស្វែងយល់ពីបញ្ហាផ្សេងៗដែលបានកើតឡើង នៅក្នុងសង្គមជាតិយើង។ យើងទាំងអស់គ្នាអាចមានគំនិតប្រាជ្ញាដើម្បីធ្វើការដោះស្រាយបញ្ហាដែល កើតមានឡើងនៅចំពោះមុខ។ ក្រៅពីនេះទៀតការអប់រំក៏ជាការបណ្ដុះបណ្ដាលមូលដ្ឋាន
គ្រឹះឬសគល់នៃអាកប្បកិរិយាមានសីលធម៌ ល្អព្រមទាំង ឥរិយាបថគ្រប់បែបយ៉ាងអោយមនុស្សគ្រប់រូប ចូលចិត្តតែភាពអហិង្សានិងសាមគ្គីភាព សុខសន្តិភាពនៅក្នុងសង្គមជាតិ និងប្រទេសជាតិនាំអោយចេះស្រឡាញ់ការពារថែរក្សា ដឹកនាំការទទូលស្គាល់ខុសត្រូវ គោរពច្បាប់ គោរពវិន័យ គោរពវប្បធម៌ជនជាតិដទៃទៀត ធ្វើអោយមនុស្ស ចេះរស់នៅក្នុងពិភពសុខសន្តិភាពលើសកលលោក ។
ដូចនេះយុវជនទាំងឡាយ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយ ទៅជាពលរដ្ឋល្អនិងជាទំពាំងស្នង ឬស្សីក្លាយជាសរសរទ្រូងនៃប្រទេសជាតិ ដើម្បីយកចំនេះដឹងទាំងនោះ ទៅកសាងសម្មិតផលទាំងឡាយ ក្នុងការស្ថាបនា សាងសង់ដឹកនាំប្រទេសជាតិឈានទៅរកការ អភិវឌ្ឍន៏រីកចំរើនគ្រប់វិស័យ ។
Wednesday, February 1, 2012
អំពីស្រ្តី
ក្នុងបណ្ដាទសវត្សថ្មីនេះស្ថានភាពស្តី្រក្នុងសង្គមទូទាំងពិភពលោក បានទទួលការយកចិត្តទុកដាក់ការវាយតំលៃនិងស្ថិតនៅ
ក្នុងសកម្មភាពនយោបាយគួរជាទីចាប់អារម្មណ៏ ។ក្រុមស្រ្តីព្រមទាំងសកម្មភាពស្រ្តីក្នុង
ប្រទេសក្រីក្រក៏ដូចជាប្រទេសអ្នកមាន បានរុញច្រានតំនាងរបស់ខ្លួនទៅកាន់តួនាទីឋានៈនិងចូលរួមចំនែកក្នុងកិច្ច ស្ថាបនាជាតិដើម្បីបានទទួលស្គាល់ការផ្ដល់រង្វាន់ដោយយុត្តិធម៌និងអាណិតអាសូរ។ ប៉ុន្តែភ័ស្តុតាងជាច្រើនត្រូវបានរកឃើញអំពីការគាំទ្របណ្ដាញវិសមភាព និងការនិយមភេទរឺការគ្រប់គ្រងបែបបិតាធិបតេយ្យដែលធ្វើអោយស្រ្តីរាប់ពាន់នាក់ ទូទាំងពិភពលោកទទួលការឈឺចាប់។ នៅក្នុងប្រទេសអភិវឌ្ឍន៏មិនមែនមានន័យថាមានការស្មើភាពគ្នាសំរាប់ស្រ្តីគ្រប់រូបឡើយ។ ការប្រកាន់ភេទតំលៃនិងច្បាប់ទូន្មានតែងតែបង្ហាញការកាត់បន្ថយឪកាសសំរាប់ស្រ្តី ចំពោះមុខតំនែងក្នុងវិស័យរៀបចំបច្ចេកទេសវិទ្យាសាស្ត្រការងារក្នុងការិយាល័យ រឺក្នុងវិស័យនយោបាយ។ នៅក្នុងប្រទេសក្រីក្រស្តី្រទទួលអំពើអយុត្តិធម៌និងការជិះជាន់រើស
អើងភេទពួកគេទទួលបានប្រាក់ខែតិច ត្រូវគេគេងប្រវ័យនិងបំពេញកាតព្វកិច្ចគ្រប់បែបយ៉ាង។ស្រ្តីនៅជនបទ រវល់ក្នុងការធ្វើស្រែចំការដាំដំនាំចិញ្ចឹមសត្វថែរក្សាកូនចៅ។ ទំរង់ផ្សេងៗពួកគេបានប្រកបរបរជាស្រីពេស្យាចារ្យ ស្រ្តីរាំរែកស្រ្តីបំរើបាន
ដាក់អោយស្ត្រីស្ថិតនៅក្រោមភាពគ្មានសេចក្ដីថ្លៃថ្នូរ អំពើកេងប្រវ័ញ្ចយកផលប្រយោជន៏រឺប្រើអំពើហិង្សា។ អមពើដ៏ឃោឃៅនោះធ្វើអោយស្រ្តីមានភាពឈឺចាប់ ធ្វើអោយពួកគេមិន
បានឈោងចាប់ការអប់រំ។ អំពើហិង្សាក្នុងគ្រួសារជាអំពើអសីល
ធម៌ដែលកើតឡើងជារឿយៗ ជាប្រភពនៃការរើសអើងនិងរំលោភ
បំពាននារីភេទ។ការចូលរួមក្នុងការសិក្សារបស់ស្ត្រីនៅមានកំរិតនៅឡើយ បើប្រៀបធៀបទៅនិងបុរស។ មានតែស្ត្រីមួយចំនួនតែប៉ុណ្ណោះដែលមានឪកាសបានចូលរៀនហើយស្ត្រីមួយ ភាគធំដែលបាន បោះបង់ការសិក្សារៀនសូត្រ ។ ទំនៀមទំលាប់សង្គមដ៏តឹងរឹងបាន តំរូវអោយស្ត្រីក្មេងៗ ធ្វើការងារតែជិតៗ ផ្ទះនិងជាការងារផ្ទះ តែប៉ុណ្ណោះ។កំរិតវប្បធម៌បានកំនត់ព្រំដែន នៃអនាគតរបស់នារី ។ ទិដ្ឋភាពដែលគួរអោយបារម្ភក្នុងជីវភាពរស់នៅរបស់នារីក្មេងៗ និងស្រ្តី ជាច្រើនគឺគេបានក្លាយទៅជាទំនិញក្នុងរូបភាពជាស្ត្រីបំរើផ្លូវភេទ។ស្រ្តីជាច្រើននាក់ បានក្លាយទៅជាស្ត្រីពេស្យានិងឆ្លងនូវជំងឺកាមរោគផ្សេងដូចជាអេដស៏ជាដើម ដែលធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៏ជាពិសេសអាចឈានទៅដល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់ ស្រ្តី។
ស្ត្រីទាំងនោះអាចធ្វើបានក៏ព្រោះតែ ភាពចាំបាច់នៅក្នុងជីវភាពគ្រួសារ។ ដូចនេះការលើកកំពស់ស្រ្តីគឺជាការល្អប្រសើបំផុតព្រោះស្រ្តីក៏ជាផ្នែកមួយដ៏សំខាន់សំរាប់សង្គមជាតិ និងប្រទេសជាតិ ។
Thursday, January 19, 2012
សុខភាព
សុខភាពគឺមានសារៈសំខាន់ណាស់ចំពោះមនុស្ស គ្រប់រូប បើសុខភាពមិនល្អអាយុជីវិតយើងក៏ មិនអាចរស់នៅលើភពផែនដីយើងនេះបានដែរ ។ សុខភាពល្អ មិនត្រឹមតែធ្វើអោយរូបរាងកាយ របស់មនុស្សចាកផុតពីជំងឺ ផ្សេងៗប៉ុនណ្ណោះទេថែមទាំងធ្វើអោយមនុស្សមានសុខុមាលភាព ទាំងផ្លូវកាយផ្លូវចិត្តនិងអារម្មណ៏ទៀតផង ។ ក្រៅពិបរិភោគអាហារអោយបានគ្រប់គ្រាន់តាមកំនត់ និងកំរិតអាយុ យើងគួរតែថែរក្សាសុខភាពតាមរបៀបសាមញ្ញ ដូចជាសំរាកដេកអោយបានគ្រប់គ្រាន់ស្រូបយកខ្យល់អាកាសល្អ បរិសុទ្ធធ្វើលំហាត់ប្រាណអោយខ្លួនប្រាណត្រូវពន្លឺថ្ងៃ និងរស់នៅក្នុង បរិស្ថានស្អាតល្អ ។ អ្នកមានសុខភាពទន់ខ្សោយ គ្មានកំលាំងពលំគ្រប់គ្រាន់ ព្រោះអ្នកនោះពុំមានលទ្ធភាពអាចកែប្រែជីវភាពរស់នៅរបស់ខ្លួនអោយមានការរីកចំរើនប្រសើរបាន ។ អ្នកធ្វើការងារ បើសុខភាពមិនល្អទេនោះគេនឹង ជួបប្រទះផលវិបាកយ៉ាងច្រើន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
វប្បធម៌ និង អរិយធម៌
យើងគ្រប់គ្នាដែលជាជនជាតិខ្មែរ បានដឹងលឺគ្រប់គ្នារួចមកហើយថា ប្រទេសកម្ពុជាយើង ជាប្រទេសមួយ ដែលសំបូរទៅដោយសម្បត្តិវប្បធម៌និងអរិយធម៌ ដែលបុព្វបុរសខ្មែរយើងបាន បន្សល់ទុកនាសម័យបុរាណកាល រាប់រយសតវត្សមកហើយ ជាពិសេសប្រាង្គប្រាសាទបុរាណក្បូរក្បាច់រចនា រូបចំលាក់ដែលកសាងឡើងដោយសារស្នាដៃបុព្វបុរសខ្មែរយើងយ៉ាងប៉ិនប្រសព្វបំផុត ។ ប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញមានគេស្គាល់ ក៏ដោយសារតែប្រាង្គប្រាសាទបុរាណជាច្រើនដូចជា៖ ប្រាសាទអង្គវត្ត បន្ទាយស្រី ព្រះវិហារ តាព្រហ្ម បាយ័ន្ត ជាដើម ទាំងអស់នេះគឺជាសម្បត្តិវប្បធម៌ អរិយធម៌ជាតិដែលបុព្វបុរសខ្មែរយើងបន្សល់ទុកជាកេរដំណែលកេតនភណ្ឌនិងជាបេតិកភ័ណ្ឌជាតិ ។ យើងទាំងអស់គ្នាដែលជាកូនខ្មែរ ជាប្រជាពលរដ្ឋខ្មែរត្រូវតែរៀនសិក្សាសែ្វងយល់ពី លក្ខណៈប្រវត្តិសាស្រ្តរបស់ ប្រទេសខ្មែរយើងអោយបានយល់ច្បាស់ ។ ជាពិសេសការចេះចូលរួមចំនែកក្នុងការ ជួយការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ និងអរិយធម៌អោយបានគង់វង្សល្អ ព្រោះថាវប្បធម៌ជាព្រលឹងជាតិខ្មែរយើងដ៏មានសារៈសំខាន់បំផុត ។ ប្រសិបើយើងមិនចេះការពារ ថែរក្សាសម្បត្តិទ្រព្យដែលមានរួចហើយនោះទេ ជាតិយើងនិងរលាយជាក់ជាមិនខាន ។ យ៉ាងណាមិញយើងទាំងអស់គ្នាដែលជាសិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រូវទទួលយកនូវ វប្បធម៌បរទេសដែលបញ្ជ្រៀបចូលប្រទេសខ្មែរយើង ជ្រួលហួសហេតុពេកនោះទេ យើងទទួលយកតែវប្បធម៌ណាដែលល្អនាំ អោយមានផលប្រយោជន៏ អ្វីដែលល្អធ្វើអោយមានការរីចំរើន អភិវឌ្ឍន៏សំរាប់ថ្ងៃអនាគតនៃប្រទេសជាតិនិងសង្គមជាតិយើង យើងត្រូទាត់ចោលអ្វីដែលអាក្រក់ មិនសមស្របនឹងប្រពៃណីជាតិរបស់ជាតិចោល ដើម្បីកុំអោយប៉ះពាល់ដល់កិត្តិយស ប្រទេសជាតិ ។
Tuesday, January 17, 2012
វិន័យនិងបទបញ្ជា
- អ្វីទៅជាវិន័យ ?
វិន័យគឺជាតំលៃដែលទាមទាររាល់ការត្រួតពិនិត្យ ។
បុគ្គលដែលមានវិន័យ ហាមឃាត់កំលាំងក្នុងខ្លួនជា ច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹង បំនងរបស់ខ្លួនដែលចង់ប្រត្តិបត្តិផ្ទុយពីអ្វីដែលបានរំពឹងទុក ។
បុគ្គលដែលមានវិន័យ ហាមឃាត់កំលាំងក្នុងខ្លួនជា ច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹង បំនងរបស់ខ្លួនដែលចង់ប្រត្តិបត្តិផ្ទុយពីអ្វីដែលបានរំពឹងទុក ។
យើងត្រូវដឹងថាការចេះប្រកាន់ ខ្ជាប់វិន័យគឺជាការល្អប្រសើរបំផុត ចំពោះបុគ្គលគ្រប់រូប ។ ទីណាមានច្បាប់វិន័យ ទីនោះក៏មានសណ្ដាប់ធ្នាំប់ល្អ ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើទីណាគ្មានវិន័យវិញទីនោះក៏គ្មាន របៀបរៀបរយល្អ គ្មានសណ្ដាប់ធ្នាប់ បើយើងក្រឡេកមើលទៅគឺមានសភាពរញេរញ៉ៃ ។
ជាទូទៅយើងសង្កេតឃើញមាន វិន័យច្រើនដែលមនុស្សបានប្រត្តិបត្តិ គឹមានវិន័យផ្ទាល់ខ្លួន វិន័យក្នុងគ្រួសារ វិន័យក្នុងក្រុមអង្គភាព វិន័យបព្វជិត ជាដើម ។ មនុស្សម្នាក់ៗត្រូវយល់ថា ក្រៅពីបំពេញកិច្ចការអោយបានល្អ យើងក៏ត្រូវចេះគោរពវិន័យដែរ ។ យើងឃើញថា សិស្សានុសិស្សត្រូវមករៀនអោបាន
ទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃ រីឯអ្នកធ្វើការងារតាមបណ្ដាអង្គភាព ស្ថាប័នផ្សេងៗក៏ដូចនេះដែរ ។
ទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃ រីឯអ្នកធ្វើការងារតាមបណ្ដាអង្គភាព ស្ថាប័នផ្សេងៗក៏ដូចនេះដែរ ។
ដើម្បីធានាការអភិវឌ្ឍន៏ទំនាក់ទំនងល្អ និងរក្សាបាននូវសុវត្ថិភាពរបស់ក្រុម ។
វិន័យគឺជាកត្តាដែលធ្វើអោយយើងទទួលបាន ជោគជ័យលើគ្រប់ការងារនិងភារកិច្ច ។
ជារួម វិន័យគឺជាវិធានរីខ្នាតសំរាប់ធ្វើការវាយតំលសអំពីការសម្រួមកាយវាចាចិត្តរបស់បុគ្គល និងសណ្ដាប់ធ្នាប់របស់ក្រុមគ្រួសារ តាមបញ្ញាត្តិ ឬ ការអនុញ្ញាតិណាមួយជាកំនត់ ។
- បទបញ្ជា
បទបញ្ជាគឺជា ខ្នាតនៃការណែនាំស្ដីពីការ ហាមប្រាមរឺការអនុញ្ញាតិប្រត្តិបត្តិនៅក្នុងក្រុមគ្រួសារ មន្ទីរក្រសួង អង្គភាព សាលារៀន សហគ្រាសជារួមនៅក្នុងអង្គការចាត់តាំង ដែលមានមនុស្សចាប់ពីពីរនាក់ឡើងទៅ ។ បទបញ្ជាមានគោលបំណងមួយច្បាស់លាស់ក្នុងការធ្វើអោយសំរេចបានជោគជ័យក្នុង ការងារភារកិច្ចមួយ ប្រកបដោយប្រសិទ្ធភាព ដោយសុវត្ថិភាពជៀសវាងការខាតបង់ពេលវេលា ទំនាស់ គ្រោះថ្នាក់ កើតឡើង ។ ការបង្កើតបទបញ្ជា ( រឺ បទបញ្ជាផ្ទៃក្នុង ) គឺក្នុងគោលបំណងអប់រំមនុស្ស អោយចេះគោរពវិន័យ មានសីលធម៌ ចៀសវាងភាពអ៊ូរអរ ឥតសណ្ដាប់ធ្នាប់ ។ សិស្សត្រូវចេះគោរពវិន័យសាលា អោយបានល្អជាប្រចាំ ព្រោះវិន័យធ្វើអោយមនុស្សមានសេចក្ដីថ្លៃថ្នូរ ទទួលបានទ្រព្យដ៏គាប់ប្រសើរ គឹជាចំនេះវិជ្ជា ឬជាជំនាញដែលជាស្ពានសំរាប់កសាងអនាគតរបស់ខ្លួន និងគ្រួសារ សហគមន៏ និង ប្រទេសជាតិ។
ដូចនេះ វិន័យនិងបទបញ្ជា ដឹកនាំមនុស្សអោយមានសណ្ដាប់ធ្នាប់ សណ្ដាប់ធ្នាប់នាំអោយមានសេចក្ដីថ្លៃថ្នូរ សេចក្ដីថ្លៃថ្នូរនាំអោយមានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិនាំអោយាបានធម៌ ធម៌នាំអោយបានសេចក្ដីសុខ ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើជាពិធីបុណ្យដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យប្រពៃណីជាតិខ្មែរ មានច្រើនប្រភេទណាស់ ហើយរបៀបនៃការរៀបចំនោះក៏មានសភាព ខុសប្លែកពីគ្នាដែរ ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះត្រូវបាន ប្រជាជនខ្មែរយើងប្រារព្ធធ្វើឡើងតាំងតែពី បូរមបូរាណកាល មករហូតដល់សព្វថ្ងៃនេះ ។
ពិធីបុណ្យប្រពៃណីខ្មែរប្រារព្ធធ្វើឡើងដើម្បី
- អបអរសាទរទទួលទេវតាឆ្នាំថ្មី
- អបអរសាទរការបញ្ចប់ការងារ ការ ប្រមូលផលរបស់ប្រជាកសិករខ្មែរ
ប្រជាជនខ្មែរយើងបានកំនត់យកខែចែត្រ ឬ ខែ ពិសាខជាថ្ងៃប្រារព្ធនៃពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ជារៀងរាល់ឆ្នាំតែងតែប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺ ត្រូវនឹងថ្ងៃទី ១៣ ១៤១៥ ខែមេសា ជារៀងរាល់ឆ្នាំ ដោយកំនត់ដូចតទៅ៖
- ថ្ងៃទី១ហៅថាថ្ងៃ ចូលមហាសង្ក្រាន រឺ ថ្ងៃចូលឆ្នាំ
- ថ្ងៃទី២ហៅថាថ្ងៃវ័នបត រឺ ថ្ងៃកណ្ដាល
- ថ្ងៃទី៣ហៅថា ថ្ងៃឡើងស័ក រឺ ថ្ងៃផ្លាស់ស័កថ្មី
ការរៀបចំ
មុនពេលដែលថ្ងៃចូលឆ្នាំបានឈាន ចូលមកដល់ ប្រជាជនខ្មែរយើងបានរៀបចំផ្ទះសម្បែង បោសសំអាតទីធ្លាផ្ទះជំរះស្មៅ ដើម្បីរៀបចំអោយ គេហដ្ឋានអោយបានស្អាត ត្រៀមចាំ ទទួលទេវតាឆ្នាំថ្មី ។ ប្រដាប់ប្រដាដែលត្រូវមាននៅក្នុងឪកាសមានដូចជា៖ បាយសី១គូ ស្លាធម៌១គូ ទឹកអប់ ធូប ទៀន ម្លូ បារី ផ្កាភ្ញី ផ្លែឈើគ្រប់មុខ ភេសជ្ជៈ នំជាដើម គឺរបស់ទាំងនេះត្រៀមសំរាប់ទទួលទេវតាឆ្នាំថ្មី ។
យើងតែងតែសង្កេតឃើញថាតាំងតែពីបូរមបូរាណកាលមក ប្រជាជនខ្មែរ យើងទាំងអស់គ្នាទូទាំងប្រទេសកម្ពុជាគឺមានចិត្ត អំណរសាទរសប្បាយរីករាយយ៉ាងខ្លាំង ។ រយៈពេលបីថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរ គ្រប់រូបបាននាំគ្នា រៀបចំចង្ហាន់យក ទៅវត្តប្រគេនព្រះសង្ឃ ។ ពេលទៅដល់វត្តអារាមពួកគេបានចូលទៅក្នុងព្រះវិហារ ដើម្បី អុជធូប បួងសួង សុំសេចក្ដីសុខសេចក្ដីចំរើន ថ្វាយផ្កាភ្ញី ថ្វាយបង្គំព្រះ និងប្រគេនចង្ហាន់ ទេយ្យវត្ថុផ្សេងៗ ជូនទៅព្រះសង្ឃ ហើយពួកគេក៏បានស្ដាប់ព្រះសង្ឃសូត្រធម៌រឺទេសស្នា ។ នៅក្នុងភូមិស្រុក និង ក្នុងវត្តអារាមប្រជាពលរដ្ឋខ្មែរ បានលេងល្បែងកំសាន្ត ប្រជាប្រិយខ្មែរ យើងយ៉ាងសប្បាយ រីករាយអ៊ូរអរក្រៃលែង ក្នុងនោះមាន ល្បែងប្រជាដូចជា បោះអង្គញ់ ទាញព្រ័ត្រ ចោលឈូង រាំកំសាន្ត តាមបែបប្រពៃណីខ្មែរ ។
រសៀលថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំខ្មែរគេបាន ធ្វើកិច្ចស្រង់ព្រះពុទ្ធរូប ដើម្បីសុំនូវសេចក្ដីសុខកាយសប្បាយចិត្ត និងសុខសន្តិភាពនៅក្នុងប្រទេស ។ ម្យ៉ាងវិញទៀត យើងដែលជាកូនៗគ្រប់រូបក៏ត្រូវធ្វើកិច្ចស្រង់ព្រះរស់ដែរ គឺមាតាបិតារបស់យើង ដែលជាអ្នកមានគុណយ៉ាងក្រៃលែង ធំជាងភ្នំព្រហសុរមេរុទៀតនោះ នេះគឺជាកិច្ចកត្តញ្ញូធម៌ចំពោះអ្នកមានគុណ ។ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ យើងប្រជាជនមួយចំនួនមិនត្រូវ នាំគ្នាយកល្បែងដែលនាំអោយអន្តរាយដល់ជីវិតមនុស្ស ប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរឡើយ ពិសេសល្បែងប្រជាប្រិយដែលមិមែនជារបស់ខ្មែរយើង ។
ងហ
Subscribe to:
Posts (Atom)