យើងទាំងអស់ដែលរស់នៅលើពិភពផែនដីយើងនេះ គួរដែរចំពោះការត្រូវចេះដឹងនូវ ដុំដីមួយដុំដ៏ធំធេង ដែលជាទ្រព្យសំខាន់របស់សត្វលោក និងពេជ្ឈឃាតសម្រាប់សម្លាប់សត្វលោក ព្រោះថា មនុស្សលោយើងទាំងអស់គ្នា សុទ្ធសឹងតែពឹងផ្អែកទាំងស្រុងទៅលើភពផែនដីគឺបានសេចក្ដីថា មនុស្សលោកមានសិទ្ធអាចរស់នៅលើផែនដី និងត្រូវការសព្វគ្រប់បែបយ៉ាងអំពី ភពផែនដី ដូចជាការទមនុកបម្រុងគ្រប់បែបយ៉ាង ដែលយើងត្រូវការមាននូវស្បៀងអាហារ ទឹក ភ្លើង ខ្យល់ ជាដើម ដែលជាផល ប្រយោជន៏បានមកពីផែនដីទាំងអស់។ គឺផែនដីនេះហើយដែលមានគុណសម្បត្តិ ជាអតិបរមាសម្រាប់មនុស្សទូទៅមិនថាស្រី ឬ ប្រុស ចាស់ ឬ ក្មេង គឺមានអត្ថប្រយោជន៏សម្រាប់មនុស្សលោក តាំងបីដើមកំណើតនៃលោកុប្បត្តិមកម្ល៉េះ ។ ដូច្នេះដែនដីជាវត្ថុធាតុមួយដ៏ចម្លែកជាងអ្វីៗទាំងអស់ និងមាន ភាពអាថ៌កមបាំង ជាច្រើនមហិមា ចំពោះមនុស្សភាគច្រើននៅលើសកលលោក ដែលពុំទាន់បានឃើញច្បាស់ ដែលពុំទាន់បានយល់ និងពុំបានដឹងហេតុការណ៏អ្វីផ្សេងៗ បានជាច្បាស់មកទល់និងសព្វថ្ងៃនេះ។
តែបំណាច់ដែលយើងបានកើតមកជាមនុស្សពេញវ័យហើយ យើងគូរណាស់តែតាមរិះរកនូវ លក្ខណៈនិងអាថ៌កំបាំងទាំងឡាយដែលមាននៅលើភពផែនដី។ បើមិនបានចេះដេងច្រើន ក៏ត្រូវចេះដឹងបន្តិចបន្តួចដែរ ដើម្បីបំពេញករណីកិច្ចជាបុព្វបុរស ដ៏ល្អប្រសើរនៃកូនចៅជំនាន់ក្រោយ។
រីឯកន្លែងដែលយើងជាមនុស្សទូទៅនៅលើសកលលោក អាចប្រើប្រាស់បាន អាចទាញយកប្រយោជន៏សព្វសារពើបាន អាចធ្វើអ្វីបានគ្រប់បែបយ៉ាង ដែលជាផលប្រយោជន៏សម្រាប់សត្វទូទៅ ព្រមទាំងនៅទីណា នៅឋានណា ដែលស្ថិតលើពិភពលោកដែលបានផ្ដល់នូវ សេចក្ដីសុខស្រួល សប្បាយ រីករាយត្រេកត្រអាល នឹងអ្វីផ្សេងៗ ទៀត ដែលមនុស្សលោកអាចសន្មតបានថាជា ឋានសួគ៌ នោះហ្នឹងហើយដែល ជាគុណសម្បត្តិ ដែលជាអត្ថប្រយោជន៏បានមកអំពីចំណង់ និងអំពើដែលធ្វើសព្វបែបប្រការ ដែលមានភពផែនដីទ្រទ្រង់និងជួយឧបត្ថម្ភផងនោះ។ អំពើទាំងនោះការធ្វើទាំងឡាយនោះ ផលប្រយោជន៏ អម្បាលមាណនោះហើយ ជាគុណប្រយជន៏ដែលាមាន ប្រផបដើមថាទីបំផុត ចេញពីព្រះធរណី មកជាដាច់ខាត។ លក្ខៈនិងចលនាខាងលើនេះជា គុណសម្បត្តិ នៃសេចក្ដីល្អនិងសេចក្ដីសុខ។
តែយើងត្រូវដឹងរួចមកដែរ មនុស្សម្នាក់ដែលខ្លួនមកគ្រប់គ្រង វិញ្ញាណក្ខ័ន្ធ ដើម្បីអោយបានជាមនុស្សពេញលក្ខណៈ ត្រឹមត្រូវ មានបញ្ញា សា្មរតីរឹងប៉ឹង មានរូបរាងល្អស្អាតគួរជាទីពេញភ្នែក ជាទីស្រឡាញ់របស់ អ្នកផងទាំងពួង គ៏ពុំអាចសន្មតបានថា មនុស្សនៅមានលក្ខណៈអោយនឹងនរបានដូច រូបសីលាចម្លាក់ សោះឡើយ។ ត្រង់នេះយើងចង់ចង្អុលប្រាប់ថាលក្ខណៈនៃមនុស្ស ដែលបានប្រសូត្រចេញឧទរនៃមាតាហើយ គឺយើងឃើយថា ទារកនោះឯងនឹងក្លាយទៅជាមនុស្សពេញវ័ញ ពេញរូបពេញរាងដូចគេឯងជាមិនខាន តែឃើងរូទារកនោះឯង នាំមកជាប់នូវនឹងខ្លួនរបស់វា ម្យ៉ាងទៀតគឺ មេរោគផ្ដល់សេចក្ដីទុក្ខ និង មេរោគសម្រាប់ផ្ដល់សេចក្ដីសុខ មកជាមួយផង។ ជាមួយគ្នានេះ មាននូវអំពើទុក្ខនិង អំពើដែលជាសេចក្ដីសុខគឺបានសេចក្ដីថា មនុស្សម្នាក់ដែលទើតែចញមកពី ឧទរមាតារបសើខ្លួន មកផ្ដើមរស់នៅលើភពផែនដីនេះមាន ទុក្ខ និងសុខមកជាមួយជាដាច់ខាត មិនថាមនុស្ស មានវណ្ណៈទាប ខ្ពស់ឡើយ។ ត្រង់នេះយើងនាបសន្មតហៅថា កេរ្ដិ៏មរតកនៃមនុស្សជាតិ ដែលពុំអាចឃ្លាតពីស្លួនបានឡើយ។
ហេតុដែលបានបរិយាយមកខាងលើនេះ យើមិនមែនចង់លើកអំពីលទ្ធិសាសនាអ្វីណាមួយមក និយាយទេ ។ ប៉ុន្តែយើងគ្រាន់តែចង្អុលប្រាប់ ថាអំពីអ្វីៗ ដែលបានមកជាទុក្ខ ជារោគអាក្រក់ ជាផលអាក្រក់អ្វីៗទាំងអស់ ដែលមនុស្សមិនចង់បាននោះ គឺជាសេចក្ដីទុក្ខលំបាក គ្រប់បែបយ៉ាង។ ជាពិសេសនៅមានលក្ខណៈមួយទៀត ដែលមនុស្សស្អប់ខ្ពើមនិងមិនចង់បានជាដាច់ខាតគឺ សេចក្ដីស្លាប់។
ធរណីជាទីដែលផ្ទុកទៅដោយ អដ្ធិសត្វលោកសព្វសារពើ ធរណីជាម្ឈូសអន្តរជាតិ ធរណីជាផលប្រយោជន៏សម្រាប់ ជីវិតមនុស្សដែលរស់នៅ ធរណីជាឋានសួគ៌នៃសត្វលោកនិង ជាទិកំណើតនៃសត្វទូទោស្នាក់អាស្រ័យ ។ល។
មនុស្សម្នាក់ៗ តែងតែមាន កំហុសនិង មានការត្រូវតែងតែមានឈឺមានជា មានអាក្រក់មាន មានពណ៌សម្បុរស្ទើរតែគ្រប់ពណ៌ ក៏ប៉ុន្តែគ្រាន់តែមនុស្សនោះឯង ខុសច្រើនឬតិច ត្រូវតិចឬច្រើន ឈឺធ្ងន់ឬស្រាល មានអាក្រក់ច្រើន ឬ តិចមានល្អតិច ឬច្រើន តែប៉ណ្ណោះ។ សត្វលោកដែលបានកើត មកហើយ គ្រាន់តេបំពញកាតព្វកិច្ចជា មនុស្សប្រព្រឹត្តិទៅជាធម្មតា នៅរយៈពេលនៃអាយុ ខ្លីឬ វែង តែប៉ុណ្ណោះរូចក៏ត្រូវសាបសូន្យ រូបរាងកាយទៅវិញជាចាំបាច់ ។
ដូចនេះ
No comments:
Post a Comment