Tuesday, January 17, 2012

វិន័យនិងបទបញ្ជា

  • អ្វីទៅជាវិន័យ ?
វិន័យគឺជាតំលៃដែលទាមទាររាល់ការត្រួតពិនិត្យ ។
 បុគ្គលដែលមានវិន័យ ហាមឃាត់កំលាំងក្នុងខ្លួនជា ច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹង បំនងរបស់ខ្លួនដែលចង់ប្រត្តិបត្តិផ្ទុយពីអ្វីដែលបានរំពឹងទុក ។
       យើងត្រូវដឹងថាការចេះប្រកាន់ ខ្ជាប់វិន័យគឺជាការល្អប្រសើរ​បំផុត ចំពោះបុគ្គលគ្រប់រូប ។ ទីណាមានច្បាប់វិន័យ ទីនោះក៏មានសណ្ដាប់ធ្នាំប់ល្អ ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើទីណាគ្មានវិន័យវិញទីនោះក៏គ្មាន របៀបរៀបរយល្អ គ្មានសណ្ដាប់ធ្នាប់ បើយើងក្រឡេកមើលទៅគឺមានសភាពរញេរញ៉ៃ ។
       ដូចនេះវិន័យគឹជាការដឹកនាំមនុស្ស គ្រប់រូបគ្រប់ជាតិសាសន៏ នៅលើសកលលោកទៅរក ផ្លូវល្អតាមច្បាប់ក្រិតក្រម បញ្ញាត្តិ ឬ ក៏ច្បាប់អនុញ្ញាត្តិផ្សេងៗ ។
ជាទូទៅយើងសង្កេតឃើញមាន វិន័យច្រើនដែលមនុស្សបានប្រត្តិបត្តិ គឹមានវិន័យផ្ទាល់ខ្លួន វិន័យក្នុងគ្រួសារ វិន័យក្នុងក្រុមអង្គភាព វិន័យបព្វជិត ជាដើម ។ មនុស្សម្នាក់ៗត្រូវយល់ថា ក្រៅពីបំពេញកិច្ចការអោយបានល្អ យើងក៏ត្រូវចេះគោរពវិន័យដែរ ។ យើងឃើញថា សិស្សានុសិស្សត្រូវមករៀនអោបាន
 ទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃ រីឯអ្នកធ្វើការងារតាមបណ្ដាអង្គភាព ស្ថាប័នផ្សេងៗក៏ដូចនេះដែរ ។
នៅក្នុងក្រុមមនុស្សទាំងអស់ត្រូវតែគោរពវិន័យក្នុងក្រុម
 ដើម្បីធានាការអភិវឌ្ឍន៏ទំនាក់ទំនងល្អ និងរក្សាបាននូវសុវត្ថិភាពរបស់ក្រុម ។
វិន័យគឺជាកត្តាដែលធ្វើអោយយើងទទួលបាន ជោគជ័យលើគ្រប់ការងារនិងភារកិច្ច ។
ជារួម វិន័យគឺជាវិធានរីខ្នាតសំរាប់ធ្វើការវាយតំលសអំពីការសម្រួមកាយវាចាចិត្តរបស់បុគ្គល និងសណ្ដាប់ធ្នាប់របស់ក្រុមគ្រួសារ តាមបញ្ញាត្តិ ឬ ការអនុញ្ញាតិណាមួយជាកំនត់ ។
  • បទបញ្ជា
បទបញ្ជាគឺជា ខ្នាតនៃការណែនាំស្ដីពីការ ហាមប្រាមរឺការអនុញ្ញាតិប្រត្តិបត្តិនៅក្នុងក្រុមគ្រួសារ មន្ទីរក្រសួង អង្គភាព សាលារៀន សហគ្រាសជារួមនៅក្នុងអង្គការចាត់តាំង ដែលមានមនុស្សចាប់ពីពីរនាក់ឡើងទៅ ។ បទបញ្ជាមានគោលបំណងមួយច្បាស់លាស់ក្នុងការធ្វើអោយសំរេចបានជោគជ័យក្នុង ការងារភារកិច្ចមួយ ប្រកបដោយប្រសិទ្ធភាព ដោយសុវត្ថិភាពជៀសវាងការខាតបង់ពេលវេលា ទំនាស់ គ្រោះថ្នាក់ កើតឡើង ។ ការបង្កើតបទបញ្ជា ( រឺ បទបញ្ជាផ្ទៃក្នុង ) គឺក្នុងគោលបំណងអប់រំមនុស្ស អោយចេះគោរពវិន័យ មានសីលធម៌ ចៀសវាងភាពអ៊ូរអរ ឥតសណ្ដាប់ធ្នាប់ ។ សិស្សត្រូវចេះគោរពវិន័យសាលា អោយបានល្អជាប្រចាំ ព្រោះវិន័យធ្វើអោយមនុស្សមានសេចក្ដីថ្លៃថ្នូរ ទទួលបានទ្រព្យដ៏គាប់ប្រសើរ គឹជាចំនេះវិជ្ជា ឬជាជំនាញដែលជាស្ពានសំរាប់កសាងអនាគតរបស់ខ្លួន និងគ្រួសារ សហគមន៏ និង ប្រទេសជាតិ។
      ដូចនេះ វិន័យនិងបទបញ្ជា ដឹកនាំមនុស្សអោយមានសណ្ដាប់ធ្នាប់ សណ្ដាប់ធ្នាប់នាំអោយមានសេចក្ដីថ្លៃថ្នូរ សេចក្ដីថ្លៃថ្នូរនាំអោយមានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិ​នាំអោយាបានធម៌ ធម៌នាំអោយបានសេចក្ដីសុខ ។









No comments:

Post a Comment