Tuesday, February 21, 2012

ពិធីបុណ្យបច្ច័យបួន

  • អត្ថន័យ
បុណ្យបច្ច័យបួនធ្វើឡើងដើម្បីសំរាប់ ជូនអ្នកមានគុណនៅពេលលោកចាស់ជរា ក្នុងគោលបំណងអោយអ្នកមានគុណបានឃើញផ្ទាល់ ត្រេកអរជ្រះថ្លាក្នុងការធ្វើកុសលផលបុណ្យទាំងឡាយ។ ម្យ៉ាងវិញទៀតពិធីបុណ្យបច្ច័យបួននេះដែរគេ ធ្វើឡើងដើម្បី៎ឧទ្ទិស កុសលផលបុណ្យទៅដល់មាតាបិតា ជីដូនជីតាដែលលាចាកលោកទៅខ្លាចមានកង្វះខាត នៅក្នុងលោកខាងមុខ។
  • កាលបរិច្ឆេទ
ពិធីបុណ្យបច្ច៏យបួននេះគេតែងតែប្រារព្ធធ្វើឡើងពេលណាក៏បានស្រេចតែលើ ម្ចាស់ដើមបុណ្យជាអ្នកកំណត់។ ជារឿយៗតាមទំលាប់គេតែងតែធ្វើឡើងនៅជិតដល់រដូវបុណ្យចូលឆ្នាំខ្មែរ រឺក៏ពេលមានឪកាសល្អ។
  • ការរៀបចំ
ការរៀបចំពិធីបុណ្យបច្ច័យបួននេះ គេចាប់ផ្ដើមរៀបចំដូចជាពិធីបុណ្យ សូត្រមន្តដែរ ក៏ប៉ុន្តែគេត្រូវតែមានសំភារះបន្ថែមដើម្បីគំរប់ជាបច្ច័យបួនមានដូចជាៈ
  1. បិណ្ឌបាត្របច្ច័យៈ គ្រឿងហូប បាយ នំចំនី  ត្រីងៀត ជាដើម ។
  2. ចីវរបច្ច័យៈគ្រឿងស្លៀកដណ្ដប់ ស្បង់ ត្រៃចីវរ។
  3. សេនាសនបច្ច័យៈទីប្រក់ ទីបាំង រាំងខ្យល់ កំដៅថ្ងៃ។
  4. គិលានភេសជ្ជបច្ច័យៈ ថ្នាំព្យាបាលប្រេងខ្យល់ តែ ស្ករ ម្លូ ស្លា បារី ។
ក្នុងពិធីនោះ គេត្រូវរៀបស្លាដក អោយស្របទៅតាមចំនួនព្រះសង្ឃដែលបាននិមន្តមក។ ក្រោយពិពិធីសូត្រមន្ត មានរៀបចំលោកទេសនាថែមទៀតផង។ លុះព្រឹកឡើងរៀបចំចង្ហាន់ទៅវេរ ប្រគេនព្រះសង្ឃជាមួយ នឹងគ្រឿងរណ្ដាប់បច្ច័យបួនបង្សុកូលដើម្បីជាកិច្ចបង្ហើបុណ្យ។

Monday, February 20, 2012

អំពីស្ថានភាពកុមារនៅលើពិភពលោក


Add caption
កុមារគឺជាក្មេងដែលមានអាយុក្រោម១៨ឆ្នាំ។ យើងបានដឹងហើយថា កុមារគឺជាក្មេងដែលមិនទាន់ចេះគិតពិចារណាវិភាគអ្វីដែលនៅជុំវិញខ្លួនគេ។​ ក្រៅពីនេះកុមារបានទទួលរងនូវភាពគ្រោះថ្នាក់យ៉ាងច្រើន។ សេចក្ដីគ្រោះថ្នាក់ទុកភ័យដ៏សែនរន្ធត់និង គួរអោយអាណិតអាសូរចំពោះកុមារ ដែលពួកគេបានជួបប្រទះនូវ ស្ថានភាពដ៏សែនលំបាកវេទនា បំផុតនោះមានច្រើនរូបភាពណាស់។ កុមារជាច្រើនរាប់រយលាននាក់នៅលើពិភពលោករស់នៅយ៉ាងអនាថា​ ដោយសារគ្រួសារបោះបង់ចោល។ ដោយសារតែស្ថានភាពនៅក្នុងគ្រួសារមួយចំនួនមិនអាចផ្គត់ផ្គង់ពួកគេបាន។ កុមារទាំងអស់នោះត្រូវតែបង្ខំចិត្ត ឈប់រៀន ឬចាកចោលទីលំនៅស្ថាននិងបង្ខំចិត្តទៅធ្វើការងារធ្ងន់ៗ ឬក្លាយទៅជាអ្នកសុំទានគេ សេពគ្រឿងញៀន ឬលក់ខ្លួនដើម្បីបានប្រាក់យកមកដោះដូរជាមួយ បាយចំនីបំពេញក្រពះ។ មនុស្សមួយចំនួនបានប្រើប្រាស់ រូបភាពផ្សេងៗក្នុងការបង្ខិបង្ខំកុមារ អោយធ្វើការហួសកំលាំងកាយអ្នក ទាំងនោះអាចនឹងប្រើអំពើហិង្សាដើម្បីធ្វើជាទារុណកម្ម ដល់ពួកគេដែល មិនធ្វើការងារ។ កុមារជាច្រើននាក់ស្ថិតនៅតាមចិញ្ចើមថ្នល់ ក្លាយទៅជាក្មេងអនាថា គ្មានការអប់រំ ចេះលួចឆក់ប្លន់ ។ ពួកគេទាំងអស់នោះពុំបានចូលទៅសាលារៀន ទទួលការសិក្សាការអប់រំឡើយ។ ឪពុកម្ដាយមួយ ចំនួនមិនខ្វាយខ្វល់ពីអនាគតកូនរបស់ខ្លួនឡើយ។ ឪពុកម្ដាយខ្លះប្រើប្រាស់កូនទៅ ធ្វើការធ្ងន់ៗ ប្រើអំពើហិង្សាលើកូនរបស់ខ្លួន ហើយមិនអនុញ្ញាតិ្តអោយពួកគេទៅសាលារៀនទទួលចំនេះដឹង ការសិក្សាអប់រំឡើយ។ ពួកគេរស់នៅក្នុង ស្ថានភាពគ្មានអនាម័យល្អ រស់នៅក្នុងសភាពកខ្វក់ បណ្ដាលអោយកុមារ ទាំងនោះទទួលគ្រោះថ្នាក់ដល់ជីវិត ដោយសារជំងឺ។ កុមារស្លាប់អស់ជាច្រើនាក់ ណាស់ក្នុងមួយឆ្នាំៗ ដោយសារតែជំងឺដោយហេតុមិនមានសុខភាពល្អ និងដោយសារ ការថែទាំកុមារមិនបានដិតដល់ធ្វើការជ្រុលហួសកំលាំង។ ជាពិសេស កុមារដែលស្ថិតនៅ ក្នុងបណ្ដាប្រទេសក្រីក្រលុះបាកវេទនាយ៉ាងខ្លាំង។
  • ការយកចិត្តទុកដាក់ចំពោះកុមារ 
កុមារគឺជាមនុស្សដែលមានភាពនៅវ័យក្មេងខ្ចីមនុស្សចាស់សង្គមជាតិត្រូវតែយកចិត្តទុដាក់ បញ្ហាដែលតែងតែកើតឡើងចំពោះកុមារគ្រប់រូប។​ បញ្ហាដែលតែងតែកើតឡើងលើកុមារ គឺការរំលោភបំពានកេងប្រវ័ញ្ចលើកំលាំងកុមារ។ ឪពុកម្ដាយមានតួនាទីជាអ្នកគ្រប់គ្រង  ជាអ្នកផ្ដល់ដំបូន្មាន ការអប់រំអោយពួកគេមានសីលធម៌ល្អ ក្នុងការរស់ជាប្រចាំថ្ងៃជាពិសេស ការបញ្ជូនកូនទៅសាលារៀន ដើម្បីអោយពួកគេបានទទួលការអប់រំសិក្សាក្រេបយក ចំនេះវិជ្ជាផ្សេងៗដើម្បីអនាគតរបស់ពួកគេ។ ម្យ៉ាងវិញទៀតកុមារគឺជាទំពាំងដែលនឹងស្នងឬស្សី នាពេលថ្ងៃអនាគត។ កាលណាកុមារ មានចំនេះដឹង ទទួលការអប់រំ សីលធម៌ល្អនោះពួកគេអាច ក្លាយទៅជាអ្នកស្នងក្នុងការដឹកនាំប្រទេសជាតិ អោយមានការអភិវឌ្ឍន៏ប្រទេសជាតិអោយមានការរីកចំរើន កុមារនឹងក្លាយទៅជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិក្នុងថ្ងសអនាគត។ ក្នុងវ័យនេះដែរកុមារត្រូវតែមាន សិទ្ធច្រើនជាងករណីកិច្ច កុមារត្រូវការចំនេះដឹង អោយបានពេញលេញដើម្បី ត្រៀមទទួលខុសត្រូវចំពោះ ឆាកជីវិតនាពេលអនាគត។ វ័យរបស់កុមារជាវ័យដែលនៅស្រស់ថ្លា ប្រាជ្ញាកំពុងពេញលូតលាស់យើងជាមនុស្សចាស់ ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង បង្រៀនអ្វីដែលល្អជាភាព ត្រឹមត្រូវដល់ពួកគេ នឹងក្លាយទៅជាមនស្ស ល្អ។ ក៏ប៉ុន្តែបើយើងមិនបាន ផ្ដល់អ្វីដែលជារឿងត្រឹមត្រូវ ដល់គេទេគេនឹងទទួលយក អ្វីនៅជុំវិញខ្លួនគេដោយស្វ័យប្រវត្តិ។ ហេតុនេះប្រសិនបើគ្រួសារនិងសង្គមជាតិយកចិត្តទុកដាក់ចំពោះកុមារ មានកំរិតខ្ពស់ នោះកុមារនឹងក្លាយទោជាក្មេងល្អជាមនុស្សល្អ នាពេលថ្ងៃអនាគត។ ហើយកុមារគ្រប់រូបក៏សុទ្ធតែមានសិទ្ធគោលធំរបស់ខ្លួនមានបួនគឺៈ
  1. សិទ្ធមានការអប់រំ
  2. សិទ្ធមិនអោយគេបោះបង់ខ្លួន
  3. សិទ្ធមិនអោយមានការកេងប្រវ័ញ្ចលើខ្លួន
  4. សិទ្ធមិនអោយមានអំពើហិង្សាឃោឃៅលើខ្លួន

Thursday, February 2, 2012

សារះសំខាន់នៃសាលារៀននិងការសិក្សា

សាលារៀនគឺជាស្ថាប័ននៅក្នុង
សង្គមដ៏មានសារះសំខាន់មួយ
ដែលជួយអោយមនុស្សគ្រប់រូប
សំរេចអ្វីដែលជាសេចក្ដីប្រាថ្នា
និងសុបិន្តរបស់ខ្លួន ។ សាលារៀនគឺជាកន្លែងសំរាប់បណ្ដុះបណ្ដាល
ចំនេះវិជ្ជានិងសាបព្រោះនូវ ចំនេះវិជ្ជាទាំងឡាយដល់មនុស្សគ្រប់រូប ។ អ្វីដែលជាការសំខាន់បំផុតនោះគឺមនុស្សត្រូវចេះអោយតំលៃទៅ
លើការសិស្សារៀនសូត្រ ។យុវជន គ្រប់រូបត្រូវឈោងចាប់ការសិក្សាអោយបានល្អ ប្រសើរដើម្បីមានចំនេះដឹងនៅក្នុងខ្លួនសំរាប់អនាគត។ សាលារៀនបានផ្ដល់ ចំនេះដឹងគ្រប់ប្រភេទដែលសុទ្ធសឹងតែជាផលប្រយោជន៏ ដល់អនាគតមនុស្សគ្រប់រូបនិងដើម្បីធ្វើការជួយអភិវឌ្ឍន៏ដល់ប្រទេសជាតិ អោយមានភាពរីកចំរើន។ សាលារៀនបានជួយបង្កបង្កើនផលក្នុងការជួយអប់រំ យុវជនគ្រប់រូបអោយមានចំនេះដឹង។ យើងត្រូវដឹងថា មានតែការអប់រំទេដែលដឹកនាំសេរីភាពមកអោយមនុស្សយើង
 បើកាលណាយើងមានចំនេះវិជ្ជា យើងអាចស្វែងយល់ពីបញ្ហាផ្សេងៗដែលបានកើតឡើង នៅក្នុងសង្គមជាតិយើង។ យើងទាំងអស់គ្នាអាចមានគំនិតប្រាជ្ញាដើម្បីធ្វើការដោះស្រាយបញ្ហាដែល កើតមានឡើងនៅចំពោះមុខ។ ក្រៅពីនេះទៀតការអប់រំក៏ជាការបណ្ដុះបណ្ដាលមូលដ្ឋាន
គ្រឹះឬសគល់នៃអាកប្បកិរិយាមានសីលធម៌ ល្អព្រមទាំង ឥរិយាបថគ្រប់បែបយ៉ាងអោយមនុស្សគ្រប់រូប ចូលចិត្តតែភាពអហិង្សានិងសាមគ្គីភាព សុខសន្តិភាពនៅក្នុងសង្គមជាតិ និងប្រទេសជាតិនាំអោយចេះស្រឡាញ់ការពារថែរក្សា ដឹកនាំការទទូលស្គាល់ខុសត្រូវ គោរពច្បាប់ គោរពវិន័យ គោរពវប្បធម៌ជនជាតិដទៃទៀត ធ្វើអោយមនុស្ស ចេះរស់នៅក្នុងពិភពសុខសន្តិភាពលើសកលលោក ។
ដូចនេះយុវជនទាំងឡាយ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយ ទៅជាពលរដ្ឋល្អនិងជាទំពាំងស្នង ឬស្សីក្លាយជាសរសរទ្រូងនៃប្រទេសជាតិ ដើម្បីយកចំនេះដឹងទាំងនោះ ទៅកសាងសម្មិតផលទាំងឡាយ ក្នុងការស្ថាបនា សាងសង់ដឹកនាំប្រទេសជាតិឈានទៅរកការ អភិវឌ្ឍន៏រីកចំរើនគ្រប់វិស័យ ។

Wednesday, February 1, 2012

អំពីស្រ្តី


ក្នុងបណ្ដាទសវត្សថ្មីនេះស្ថានភាពស្តី្រក្នុងសង្គមទូទាំងពិភពលោក បានទទួលការយកចិត្តទុកដាក់ការវាយតំលៃនិងស្ថិតនៅ
ក្នុងសកម្មភាពនយោបាយគួរជាទីចាប់អារម្មណ៏ ។ក្រុមស្រ្តីព្រមទាំងសកម្មភាពស្រ្តីក្នុង
ប្រទេសក្រីក្រក៏ដូចជាប្រទេសអ្នកមាន បានរុញច្រានតំនាងរបស់ខ្លួនទៅកាន់តួនាទីឋានៈនិងចូលរួមចំនែកក្នុងកិច្ច ស្ថាបនាជាតិដើម្បីបានទទួលស្គាល់ការផ្ដល់រង្វាន់ដោយយុត្តិធម៌និងអាណិតអាសូរ។ ប៉ុន្តែភ័ស្តុតាងជាច្រើនត្រូវបានរកឃើញអំពីការគាំទ្របណ្ដាញវិសមភាព និងការនិយមភេទរឺការគ្រប់គ្រងបែបបិតាធិបតេយ្យដែលធ្វើអោយស្រ្តីរាប់ពាន់នាក់ ទូទាំងពិភពលោកទទួលការឈឺចាប់។ នៅក្នុងប្រទេសអភិវឌ្ឍន៏មិនមែនមានន័យថាមានការស្មើភាពគ្នាសំរាប់ស្រ្តីគ្រប់រូបឡើយ។ ការប្រកាន់ភេទតំលៃនិងច្បាប់ទូន្មានតែងតែបង្ហាញការកាត់បន្ថយឪកាសសំរាប់ស្រ្តី ចំពោះមុខតំនែងក្នុងវិស័យរៀបចំបច្ចេកទេសវិទ្យាសាស្ត្រការងារក្នុងការិយាល័យ រឺក្នុងវិស័យនយោបាយ។ នៅក្នុងប្រទេសក្រីក្រស្តី្រទទួល
អំពើអយុត្តិធម៌និងការជិះជាន់រើស
អើងភេទពួកគេទទួលបានប្រាក់ខែតិច ត្រូវគេគេងប្រវ័យនិងបំពេញកាតព្វកិច្ចគ្រប់បែបយ៉ាង។ស្រ្តីនៅជនបទ រវល់ក្នុងការធ្វើស្រែចំការដាំដំនាំចិញ្ចឹមសត្វថែរក្សាកូនចៅ។ ទំរង់ផ្សេងៗពួកគេបានប្រកបរបរជាស្រីពេស្យាចារ្យ ស្រ្តីរាំរែកស្រ្តីបំរើបាន
ដាក់អោយស្ត្រីស្ថិតនៅក្រោមភាពគ្មានសេចក្ដីថ្លៃថ្នូរ អំពើកេងប្រវ័ញ្ចយកផលប្រយោជន៏រឺប្រើអំពើហិង្សា។ អមពើដ៏ឃោឃៅនោះធ្វើអោយស្រ្តីមានភាពឈឺចាប់ ធ្វើអោយពួកគេមិន
បានឈោងចាប់ការអប់រំ។ អំពើហិង្សាក្នុងគ្រួសារជាអំពើអសីល
ធម៌ដែលកើតឡើងជារឿយៗ ជាប្រភពនៃការរើសអើងនិងរំលោភ
 បំពាននារីភេទ។ការចូលរួមក្នុងការសិក្សារបស់ស្ត្រីនៅមានកំរិតនៅឡើយ បើប្រៀបធៀបទៅនិងបុរស។ មានតែស្ត្រីមួយចំនួនតែប៉ុណ្ណោះដែលមានឪកាសបានចូលរៀនហើយស្ត្រីមួយ ភាគធំដែលបាន បោះបង់ការសិក្សារៀនសូត្រ ។ ទំនៀមទំលាប់សង្គមដ៏តឹងរឹងបាន តំរូវអោយស្ត្រីក្មេងៗ ធ្វើការងារតែជិតៗ ផ្ទះនិងជាការងារផ្ទះ តែប៉ុណ្ណោះ។កំរិតវប្បធម៌បានកំនត់ព្រំដែន នៃអនាគតរបស់នារី ។ ទិដ្ឋភាពដែលគួរអោយបារម្ភក្នុងជីវភាពរស់នៅរបស់នារីក្មេងៗ និងស្រ្តី ជាច្រើនគឺគេបានក្លាយទៅជាទំនិញក្នុងរូបភាពជាស្ត្រីបំរើផ្លូវភេទ។ស្រ្តីជាច្រើននាក់ បានក្លាយទៅជាស្ត្រីពេស្យានិងឆ្លងនូវជំងឺកាមរោគផ្សេងដូចជាអេដស៏ជាដើម ដែលធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៏ជាពិសេសអាចឈាន​ទៅដល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់ ស្រ្តី។
ស្ត្រីទាំងនោះអាចធ្វើបានក៏ព្រោះតែ ភាពចាំបាច់នៅក្នុងជីវភាពគ្រួសារ។ ដូចនេះការលើកកំពស់ស្រ្តីគឺជាការល្អប្រសើបំផុតព្រោះស្រ្តីក៏ជាផ្នែកមួយដ៏សំខាន់សំរាប់សង្គមជាតិ និងប្រទេសជាតិ ។