Monday, February 20, 2012

អំពីស្ថានភាពកុមារនៅលើពិភពលោក


Add caption
កុមារគឺជាក្មេងដែលមានអាយុក្រោម១៨ឆ្នាំ។ យើងបានដឹងហើយថា កុមារគឺជាក្មេងដែលមិនទាន់ចេះគិតពិចារណាវិភាគអ្វីដែលនៅជុំវិញខ្លួនគេ។​ ក្រៅពីនេះកុមារបានទទួលរងនូវភាពគ្រោះថ្នាក់យ៉ាងច្រើន។ សេចក្ដីគ្រោះថ្នាក់ទុកភ័យដ៏សែនរន្ធត់និង គួរអោយអាណិតអាសូរចំពោះកុមារ ដែលពួកគេបានជួបប្រទះនូវ ស្ថានភាពដ៏សែនលំបាកវេទនា បំផុតនោះមានច្រើនរូបភាពណាស់។ កុមារជាច្រើនរាប់រយលាននាក់នៅលើពិភពលោករស់នៅយ៉ាងអនាថា​ ដោយសារគ្រួសារបោះបង់ចោល។ ដោយសារតែស្ថានភាពនៅក្នុងគ្រួសារមួយចំនួនមិនអាចផ្គត់ផ្គង់ពួកគេបាន។ កុមារទាំងអស់នោះត្រូវតែបង្ខំចិត្ត ឈប់រៀន ឬចាកចោលទីលំនៅស្ថាននិងបង្ខំចិត្តទៅធ្វើការងារធ្ងន់ៗ ឬក្លាយទៅជាអ្នកសុំទានគេ សេពគ្រឿងញៀន ឬលក់ខ្លួនដើម្បីបានប្រាក់យកមកដោះដូរជាមួយ បាយចំនីបំពេញក្រពះ។ មនុស្សមួយចំនួនបានប្រើប្រាស់ រូបភាពផ្សេងៗក្នុងការបង្ខិបង្ខំកុមារ អោយធ្វើការហួសកំលាំងកាយអ្នក ទាំងនោះអាចនឹងប្រើអំពើហិង្សាដើម្បីធ្វើជាទារុណកម្ម ដល់ពួកគេដែល មិនធ្វើការងារ។ កុមារជាច្រើននាក់ស្ថិតនៅតាមចិញ្ចើមថ្នល់ ក្លាយទៅជាក្មេងអនាថា គ្មានការអប់រំ ចេះលួចឆក់ប្លន់ ។ ពួកគេទាំងអស់នោះពុំបានចូលទៅសាលារៀន ទទួលការសិក្សាការអប់រំឡើយ។ ឪពុកម្ដាយមួយ ចំនួនមិនខ្វាយខ្វល់ពីអនាគតកូនរបស់ខ្លួនឡើយ។ ឪពុកម្ដាយខ្លះប្រើប្រាស់កូនទៅ ធ្វើការធ្ងន់ៗ ប្រើអំពើហិង្សាលើកូនរបស់ខ្លួន ហើយមិនអនុញ្ញាតិ្តអោយពួកគេទៅសាលារៀនទទួលចំនេះដឹង ការសិក្សាអប់រំឡើយ។ ពួកគេរស់នៅក្នុង ស្ថានភាពគ្មានអនាម័យល្អ រស់នៅក្នុងសភាពកខ្វក់ បណ្ដាលអោយកុមារ ទាំងនោះទទួលគ្រោះថ្នាក់ដល់ជីវិត ដោយសារជំងឺ។ កុមារស្លាប់អស់ជាច្រើនាក់ ណាស់ក្នុងមួយឆ្នាំៗ ដោយសារតែជំងឺដោយហេតុមិនមានសុខភាពល្អ និងដោយសារ ការថែទាំកុមារមិនបានដិតដល់ធ្វើការជ្រុលហួសកំលាំង។ ជាពិសេស កុមារដែលស្ថិតនៅ ក្នុងបណ្ដាប្រទេសក្រីក្រលុះបាកវេទនាយ៉ាងខ្លាំង។
  • ការយកចិត្តទុកដាក់ចំពោះកុមារ 
កុមារគឺជាមនុស្សដែលមានភាពនៅវ័យក្មេងខ្ចីមនុស្សចាស់សង្គមជាតិត្រូវតែយកចិត្តទុដាក់ បញ្ហាដែលតែងតែកើតឡើងចំពោះកុមារគ្រប់រូប។​ បញ្ហាដែលតែងតែកើតឡើងលើកុមារ គឺការរំលោភបំពានកេងប្រវ័ញ្ចលើកំលាំងកុមារ។ ឪពុកម្ដាយមានតួនាទីជាអ្នកគ្រប់គ្រង  ជាអ្នកផ្ដល់ដំបូន្មាន ការអប់រំអោយពួកគេមានសីលធម៌ល្អ ក្នុងការរស់ជាប្រចាំថ្ងៃជាពិសេស ការបញ្ជូនកូនទៅសាលារៀន ដើម្បីអោយពួកគេបានទទួលការអប់រំសិក្សាក្រេបយក ចំនេះវិជ្ជាផ្សេងៗដើម្បីអនាគតរបស់ពួកគេ។ ម្យ៉ាងវិញទៀតកុមារគឺជាទំពាំងដែលនឹងស្នងឬស្សី នាពេលថ្ងៃអនាគត។ កាលណាកុមារ មានចំនេះដឹង ទទួលការអប់រំ សីលធម៌ល្អនោះពួកគេអាច ក្លាយទៅជាអ្នកស្នងក្នុងការដឹកនាំប្រទេសជាតិ អោយមានការអភិវឌ្ឍន៏ប្រទេសជាតិអោយមានការរីកចំរើន កុមារនឹងក្លាយទៅជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិក្នុងថ្ងសអនាគត។ ក្នុងវ័យនេះដែរកុមារត្រូវតែមាន សិទ្ធច្រើនជាងករណីកិច្ច កុមារត្រូវការចំនេះដឹង អោយបានពេញលេញដើម្បី ត្រៀមទទួលខុសត្រូវចំពោះ ឆាកជីវិតនាពេលអនាគត។ វ័យរបស់កុមារជាវ័យដែលនៅស្រស់ថ្លា ប្រាជ្ញាកំពុងពេញលូតលាស់យើងជាមនុស្សចាស់ ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង បង្រៀនអ្វីដែលល្អជាភាព ត្រឹមត្រូវដល់ពួកគេ នឹងក្លាយទៅជាមនស្ស ល្អ។ ក៏ប៉ុន្តែបើយើងមិនបាន ផ្ដល់អ្វីដែលជារឿងត្រឹមត្រូវ ដល់គេទេគេនឹងទទួលយក អ្វីនៅជុំវិញខ្លួនគេដោយស្វ័យប្រវត្តិ។ ហេតុនេះប្រសិនបើគ្រួសារនិងសង្គមជាតិយកចិត្តទុកដាក់ចំពោះកុមារ មានកំរិតខ្ពស់ នោះកុមារនឹងក្លាយទោជាក្មេងល្អជាមនុស្សល្អ នាពេលថ្ងៃអនាគត។ ហើយកុមារគ្រប់រូបក៏សុទ្ធតែមានសិទ្ធគោលធំរបស់ខ្លួនមានបួនគឺៈ
  1. សិទ្ធមានការអប់រំ
  2. សិទ្ធមិនអោយគេបោះបង់ខ្លួន
  3. សិទ្ធមិនអោយមានការកេងប្រវ័ញ្ចលើខ្លួន
  4. សិទ្ធមិនអោយមានអំពើហិង្សាឃោឃៅលើខ្លួន

No comments:

Post a Comment