Thursday, January 19, 2012

វប្បធម៌ និង អរិយធម៌

ការចូលរួមថែរក្សាការពារវប្បធម៌និងអរិធម៌ជាតិ
         យើងគ្រប់គ្នាដែលជាជនជាតិខ្មែរ បានដឹងលឺគ្រប់គ្នារួចមកហើយថា ប្រទេសកម្ពុជាយើង ជាប្រទេសមួយ ដែលសំបូរទៅដោយសម្បត្តិវប្បធម៌និងអរិយធម៌ ដែលបុព្វបុរសខ្មែរយើងបាន បន្សល់ទុកនាសម័យបុរាណកាល រាប់រយសតវត្សមកហើយ ជាពិសេសប្រាង្គប្រាសាទបុរាណក្បូរក្បាច់រចនា រូបចំលាក់ដែលកសាងឡើងដោយសារស្នាដៃបុព្វបុរសខ្មែរយើងយ៉ាងប៉ិនប្រសព្វបំផុត ។ ប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញមានគេស្គាល់ ក៏ដោយសារតែប្រាង្គប្រាសាទបុរាណជាច្រើនដូចជា៖ ប្រាសាទអង្គវត្ត បន្ទាយស្រី ព្រះវិហារ តាព្រហ្ម បាយ័ន្ត ជាដើម ទាំងអស់នេះគឺជាសម្បត្តិវប្បធម៌ អរិយធម៌ជាតិដែលបុព្វបុរសខ្មែរយើងបន្សល់ទុកជាកេរដំណែលកេតនភណ្ឌនិងជាបេតិកភ័ណ្ឌជាតិ ។ យើងទាំងអស់គ្នាដែលជាកូនខ្មែរ ជាប្រជាពលរដ្ឋខ្មែរត្រូវតែរៀនសិក្សាសែ្វងយល់ពី លក្ខណៈប្រវត្តិសាស្រ្តរបស់ ប្រទេសខ្មែរយើងអោយបានយល់ច្បាស់ ។ ជាពិសេសការចេះចូលរួមចំនែកក្នុងការ ជួយការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ និងអរិយធម៌អោយបានគង់វង្សល្អ ព្រោះថាវប្បធម៌ជាព្រលឹងជាតិខ្មែរយើងដ៏មានសារៈសំខាន់បំផុត ។ ប្រសិបើយើងមិនចេះការពារ ថែរក្សាសម្បត្តិទ្រព្យដែលមានរួចហើយនោះទេ ជាតិយើងនិងរលាយជាក់ជាមិនខាន ។ យ៉ាងណាមិញយើងទាំងអស់គ្នាដែលជាសិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រូវទទួលយកនូវ វប្បធម៌បរទេសដែលបញ្ជ្រៀបចូលប្រទេសខ្មែរយើង ជ្រួលហួសហេតុពេកនោះទេ យើងទទួលយកតែវប្បធម៌ណាដែលល្អនាំ អោយមានផលប្រយោជន៏ អ្វីដែលល្អធ្វើអោយមានការរីចំរើន អភិវឌ្ឍន៏សំរាប់ថ្ងៃអនាគតនៃប្រទេសជាតិនិង​សង្គមជាតិយើង យើងត្រូទាត់ចោលអ្វីដែលអាក្រក់ មិនសមស្របនឹងប្រពៃណីជាតិរបស់ជាតិចោល ដើម្បីកុំអោយប៉ះពាល់ដល់កិត្តិយស ប្រទេសជាតិ ។

No comments:

Post a Comment