ប៉ុន្មានឆ្នាំថ្មីៗនេះគេឃើញមាននិន្នាការយ៉ាងខ្លាំងទៅរកសាកលវូប្បនីយកម្មនៃប្រព័ន្ធផ្សព្វផ្សាយ
។ ការចាប់បើក នូវសហគ្រាសប្រព័ន្ធផ្សព្វផ្សាយ យ៉ាងសម្បើម ជាលក្ខណះជំនួញ ត្រូវបានគេរៀបចំឡើង
និងបង្កើនគំលាត ពាសពេញ ផែនដី តាមរយះ កម្មវិធីរបស់ ពួកគេ ។ ប្រទេសមួយចំនួនក៏បានក្លាយជាតំបន់
ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងផលិតកម្មវិធីតាមរយះ ប្រព័ន្ធផ្សព្វផ្សាយ ដែលជាបឋម មានលក្ខណះជាការកំសាន្ត
និងការផ្សព្វផ្សាយលក់ផលិតផលរបស់ពួកគេ និងការផ្ដល់ព័ត៌មាននានា ទៅកាន់មនុស្ស ។
នៅលើពិភពលោក មិនថាប្រទេសដែលបានអភិវឌ្ឍន៏
ឬកំពុងតែអភិវឌ្ឍន៏នោះទេ
ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីជាផ្នែកមួយដ៏មានសារះសំខាន់សម្រាប់ការ
ប្រាស្រ័យទាក់ទងរវាងមនុស្សស្ទើរតែគ្រប់ស្រទាប់វណ្ណៈ
មិនថាជាតិ ឬអន្តរជាតិនោះទេ។ ដូចនេះប្រព័ន្ធផ្សព្វផ្សាយ
គឺជាបណ្ដាញមួយដែលមានភាពទូលំទូលាយ ដើម្បីបញ្ជ្រាប ព័ត៌មាន
ចំនេះដឹងទៅដល់មនុស្សគ្រប់រូប បានទទួលដឹងឮ ។ ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច
ដូចជាទូរទស្សន៏, វិទ្យុ, កុំព្យូរទ័រអ៊ិនធឺណែត ត្រូវបាន
គេចាត់ទុកថា ជាឧបករណ៏ ដ៏អស្ចារ្យ សម្រាប់ការសាយភាយបញ្ជ្រាប នៅការអប់រំ ចំនេះដឹង
និងព័ត៌មាន រួមទាំងសម្រាប់ អោយសង្គមជាតិមានការរីកចំរើន ។ ក្រៅពីនេះ យើងបានកត់សម្គាល់ឃើញថា
ការចាប់ផ្តើមបើកបង្រៀននូវថ្នាក់បរិញ្ញាប័ត្រអំពីជំនាញប្រព័ន្ធផ្សព្វផ្សាយ
និងសារគមនាគមន៍នេះ ក៏កំពុងឆ្ពោះទៅកាន់តួលេខមួយដែលគួរឲ្យកត់សម្គាល់ផងដែរនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា
។ ទំព័រប្រវត្តិសាស្រ្តដំបូងនៅព្រះរាជាណាចក្រកម្ពុជា
ត្រូវបានបើកឡើងនូវថ្នាក់បរិញ្ញាប័ត្រជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ដែលប្រកបដោយវិជ្ជាជីវៈក្នុងឆ្នាំ២០០១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ថ្មីៗនេះ
សាកលវិទ្យាល័យលីមកុកវីង និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា កំពុងតែផ្ដោតលើមុខវិជ្ជានេះផងដែរ
នេះបើយោងទៅតាម គេហទំព័រមួយបាន ចេញផ្សាយកាលពីថ្មីៗនេះ ។ បច្ចុប្បន្នភាពនេះ
ទីផ្សារការងារ ក្នុងផ្នែក ប្រព័ន្ធផ្សព្វផ្សាយនៅមានភាពទូលាយ នៅឡើយ ហើយអនាគត
សំរាប់សិស្សនិស្សិត គ្រប់រូបគឺពិតជាមានភាពត្រចះត្រចង់ ជាក់ជាមិនខាន ។
ជាហេតុដូចនេះហើយ ទើប គេបានបង្កើត សាលាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដុះបណ្ដាល សិស្សនិស្សិត អោយមាន គុណភាព
និងមានវីជ្ជាជីវៈសំរាប់ថ្ងៃទៅអនាគតរបស់ពួកគេ ។