Thursday, January 19, 2012
សុខភាព
សុខភាពគឺមានសារៈសំខាន់ណាស់ចំពោះមនុស្ស គ្រប់រូប បើសុខភាពមិនល្អអាយុជីវិតយើងក៏ មិនអាចរស់នៅលើភពផែនដីយើងនេះបានដែរ ។ សុខភាពល្អ មិនត្រឹមតែធ្វើអោយរូបរាងកាយ របស់មនុស្សចាកផុតពីជំងឺ ផ្សេងៗប៉ុនណ្ណោះទេថែមទាំងធ្វើអោយមនុស្សមានសុខុមាលភាព ទាំងផ្លូវកាយផ្លូវចិត្តនិងអារម្មណ៏ទៀតផង ។ ក្រៅពិបរិភោគអាហារអោយបានគ្រប់គ្រាន់តាមកំនត់ និងកំរិតអាយុ យើងគួរតែថែរក្សាសុខភាពតាមរបៀបសាមញ្ញ ដូចជាសំរាកដេកអោយបានគ្រប់គ្រាន់ស្រូបយកខ្យល់អាកាសល្អ បរិសុទ្ធធ្វើលំហាត់ប្រាណអោយខ្លួនប្រាណត្រូវពន្លឺថ្ងៃ និងរស់នៅក្នុង បរិស្ថានស្អាតល្អ ។ អ្នកមានសុខភាពទន់ខ្សោយ គ្មានកំលាំងពលំគ្រប់គ្រាន់ ព្រោះអ្នកនោះពុំមានលទ្ធភាពអាចកែប្រែជីវភាពរស់នៅរបស់ខ្លួនអោយមានការរីកចំរើនប្រសើរបាន ។ អ្នកធ្វើការងារ បើសុខភាពមិនល្អទេនោះគេនឹង ជួបប្រទះផលវិបាកយ៉ាងច្រើន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
វប្បធម៌ និង អរិយធម៌
យើងគ្រប់គ្នាដែលជាជនជាតិខ្មែរ បានដឹងលឺគ្រប់គ្នារួចមកហើយថា ប្រទេសកម្ពុជាយើង ជាប្រទេសមួយ ដែលសំបូរទៅដោយសម្បត្តិវប្បធម៌និងអរិយធម៌ ដែលបុព្វបុរសខ្មែរយើងបាន បន្សល់ទុកនាសម័យបុរាណកាល រាប់រយសតវត្សមកហើយ ជាពិសេសប្រាង្គប្រាសាទបុរាណក្បូរក្បាច់រចនា រូបចំលាក់ដែលកសាងឡើងដោយសារស្នាដៃបុព្វបុរសខ្មែរយើងយ៉ាងប៉ិនប្រសព្វបំផុត ។ ប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញមានគេស្គាល់ ក៏ដោយសារតែប្រាង្គប្រាសាទបុរាណជាច្រើនដូចជា៖ ប្រាសាទអង្គវត្ត បន្ទាយស្រី ព្រះវិហារ តាព្រហ្ម បាយ័ន្ត ជាដើម ទាំងអស់នេះគឺជាសម្បត្តិវប្បធម៌ អរិយធម៌ជាតិដែលបុព្វបុរសខ្មែរយើងបន្សល់ទុកជាកេរដំណែលកេតនភណ្ឌនិងជាបេតិកភ័ណ្ឌជាតិ ។ យើងទាំងអស់គ្នាដែលជាកូនខ្មែរ ជាប្រជាពលរដ្ឋខ្មែរត្រូវតែរៀនសិក្សាសែ្វងយល់ពី លក្ខណៈប្រវត្តិសាស្រ្តរបស់ ប្រទេសខ្មែរយើងអោយបានយល់ច្បាស់ ។ ជាពិសេសការចេះចូលរួមចំនែកក្នុងការ ជួយការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ និងអរិយធម៌អោយបានគង់វង្សល្អ ព្រោះថាវប្បធម៌ជាព្រលឹងជាតិខ្មែរយើងដ៏មានសារៈសំខាន់បំផុត ។ ប្រសិបើយើងមិនចេះការពារ ថែរក្សាសម្បត្តិទ្រព្យដែលមានរួចហើយនោះទេ ជាតិយើងនិងរលាយជាក់ជាមិនខាន ។ យ៉ាងណាមិញយើងទាំងអស់គ្នាដែលជាសិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រូវទទួលយកនូវ វប្បធម៌បរទេសដែលបញ្ជ្រៀបចូលប្រទេសខ្មែរយើង ជ្រួលហួសហេតុពេកនោះទេ យើងទទួលយកតែវប្បធម៌ណាដែលល្អនាំ អោយមានផលប្រយោជន៏ អ្វីដែលល្អធ្វើអោយមានការរីចំរើន អភិវឌ្ឍន៏សំរាប់ថ្ងៃអនាគតនៃប្រទេសជាតិនិងសង្គមជាតិយើង យើងត្រូទាត់ចោលអ្វីដែលអាក្រក់ មិនសមស្របនឹងប្រពៃណីជាតិរបស់ជាតិចោល ដើម្បីកុំអោយប៉ះពាល់ដល់កិត្តិយស ប្រទេសជាតិ ។
Tuesday, January 17, 2012
វិន័យនិងបទបញ្ជា
- អ្វីទៅជាវិន័យ ?
វិន័យគឺជាតំលៃដែលទាមទាររាល់ការត្រួតពិនិត្យ ។
បុគ្គលដែលមានវិន័យ ហាមឃាត់កំលាំងក្នុងខ្លួនជា ច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹង បំនងរបស់ខ្លួនដែលចង់ប្រត្តិបត្តិផ្ទុយពីអ្វីដែលបានរំពឹងទុក ។
បុគ្គលដែលមានវិន័យ ហាមឃាត់កំលាំងក្នុងខ្លួនជា ច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹង បំនងរបស់ខ្លួនដែលចង់ប្រត្តិបត្តិផ្ទុយពីអ្វីដែលបានរំពឹងទុក ។
យើងត្រូវដឹងថាការចេះប្រកាន់ ខ្ជាប់វិន័យគឺជាការល្អប្រសើរបំផុត ចំពោះបុគ្គលគ្រប់រូប ។ ទីណាមានច្បាប់វិន័យ ទីនោះក៏មានសណ្ដាប់ធ្នាំប់ល្អ ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើទីណាគ្មានវិន័យវិញទីនោះក៏គ្មាន របៀបរៀបរយល្អ គ្មានសណ្ដាប់ធ្នាប់ បើយើងក្រឡេកមើលទៅគឺមានសភាពរញេរញ៉ៃ ។
ជាទូទៅយើងសង្កេតឃើញមាន វិន័យច្រើនដែលមនុស្សបានប្រត្តិបត្តិ គឹមានវិន័យផ្ទាល់ខ្លួន វិន័យក្នុងគ្រួសារ វិន័យក្នុងក្រុមអង្គភាព វិន័យបព្វជិត ជាដើម ។ មនុស្សម្នាក់ៗត្រូវយល់ថា ក្រៅពីបំពេញកិច្ចការអោយបានល្អ យើងក៏ត្រូវចេះគោរពវិន័យដែរ ។ យើងឃើញថា សិស្សានុសិស្សត្រូវមករៀនអោបាន
ទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃ រីឯអ្នកធ្វើការងារតាមបណ្ដាអង្គភាព ស្ថាប័នផ្សេងៗក៏ដូចនេះដែរ ។
ទៀងទាត់ពេលវេលាជារៀងរាល់ថ្ងៃ រីឯអ្នកធ្វើការងារតាមបណ្ដាអង្គភាព ស្ថាប័នផ្សេងៗក៏ដូចនេះដែរ ។
ដើម្បីធានាការអភិវឌ្ឍន៏ទំនាក់ទំនងល្អ និងរក្សាបាននូវសុវត្ថិភាពរបស់ក្រុម ។
វិន័យគឺជាកត្តាដែលធ្វើអោយយើងទទួលបាន ជោគជ័យលើគ្រប់ការងារនិងភារកិច្ច ។
ជារួម វិន័យគឺជាវិធានរីខ្នាតសំរាប់ធ្វើការវាយតំលសអំពីការសម្រួមកាយវាចាចិត្តរបស់បុគ្គល និងសណ្ដាប់ធ្នាប់របស់ក្រុមគ្រួសារ តាមបញ្ញាត្តិ ឬ ការអនុញ្ញាតិណាមួយជាកំនត់ ។
- បទបញ្ជា
បទបញ្ជាគឺជា ខ្នាតនៃការណែនាំស្ដីពីការ ហាមប្រាមរឺការអនុញ្ញាតិប្រត្តិបត្តិនៅក្នុងក្រុមគ្រួសារ មន្ទីរក្រសួង អង្គភាព សាលារៀន សហគ្រាសជារួមនៅក្នុងអង្គការចាត់តាំង ដែលមានមនុស្សចាប់ពីពីរនាក់ឡើងទៅ ។ បទបញ្ជាមានគោលបំណងមួយច្បាស់លាស់ក្នុងការធ្វើអោយសំរេចបានជោគជ័យក្នុង ការងារភារកិច្ចមួយ ប្រកបដោយប្រសិទ្ធភាព ដោយសុវត្ថិភាពជៀសវាងការខាតបង់ពេលវេលា ទំនាស់ គ្រោះថ្នាក់ កើតឡើង ។ ការបង្កើតបទបញ្ជា ( រឺ បទបញ្ជាផ្ទៃក្នុង ) គឺក្នុងគោលបំណងអប់រំមនុស្ស អោយចេះគោរពវិន័យ មានសីលធម៌ ចៀសវាងភាពអ៊ូរអរ ឥតសណ្ដាប់ធ្នាប់ ។ សិស្សត្រូវចេះគោរពវិន័យសាលា អោយបានល្អជាប្រចាំ ព្រោះវិន័យធ្វើអោយមនុស្សមានសេចក្ដីថ្លៃថ្នូរ ទទួលបានទ្រព្យដ៏គាប់ប្រសើរ គឹជាចំនេះវិជ្ជា ឬជាជំនាញដែលជាស្ពានសំរាប់កសាងអនាគតរបស់ខ្លួន និងគ្រួសារ សហគមន៏ និង ប្រទេសជាតិ។
ដូចនេះ វិន័យនិងបទបញ្ជា ដឹកនាំមនុស្សអោយមានសណ្ដាប់ធ្នាប់ សណ្ដាប់ធ្នាប់នាំអោយមានសេចក្ដីថ្លៃថ្នូរ សេចក្ដីថ្លៃថ្នូរនាំអោយមានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិនាំអោយាបានធម៌ ធម៌នាំអោយបានសេចក្ដីសុខ ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើជាពិធីបុណ្យដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យប្រពៃណីជាតិខ្មែរ មានច្រើនប្រភេទណាស់ ហើយរបៀបនៃការរៀបចំនោះក៏មានសភាព ខុសប្លែកពីគ្នាដែរ ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះត្រូវបាន ប្រជាជនខ្មែរយើងប្រារព្ធធ្វើឡើងតាំងតែពី បូរមបូរាណកាល មករហូតដល់សព្វថ្ងៃនេះ ។
ពិធីបុណ្យប្រពៃណីខ្មែរប្រារព្ធធ្វើឡើងដើម្បី
- អបអរសាទរទទួលទេវតាឆ្នាំថ្មី
- អបអរសាទរការបញ្ចប់ការងារ ការ ប្រមូលផលរបស់ប្រជាកសិករខ្មែរ
ប្រជាជនខ្មែរយើងបានកំនត់យកខែចែត្រ ឬ ខែ ពិសាខជាថ្ងៃប្រារព្ធនៃពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ ជារៀងរាល់ឆ្នាំតែងតែប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺ ត្រូវនឹងថ្ងៃទី ១៣ ១៤១៥ ខែមេសា ជារៀងរាល់ឆ្នាំ ដោយកំនត់ដូចតទៅ៖
- ថ្ងៃទី១ហៅថាថ្ងៃ ចូលមហាសង្ក្រាន រឺ ថ្ងៃចូលឆ្នាំ
- ថ្ងៃទី២ហៅថាថ្ងៃវ័នបត រឺ ថ្ងៃកណ្ដាល
- ថ្ងៃទី៣ហៅថា ថ្ងៃឡើងស័ក រឺ ថ្ងៃផ្លាស់ស័កថ្មី
ការរៀបចំ
មុនពេលដែលថ្ងៃចូលឆ្នាំបានឈាន ចូលមកដល់ ប្រជាជនខ្មែរយើងបានរៀបចំផ្ទះសម្បែង បោសសំអាតទីធ្លាផ្ទះជំរះស្មៅ ដើម្បីរៀបចំអោយ គេហដ្ឋានអោយបានស្អាត ត្រៀមចាំ ទទួលទេវតាឆ្នាំថ្មី ។ ប្រដាប់ប្រដាដែលត្រូវមាននៅក្នុងឪកាសមានដូចជា៖ បាយសី១គូ ស្លាធម៌១គូ ទឹកអប់ ធូប ទៀន ម្លូ បារី ផ្កាភ្ញី ផ្លែឈើគ្រប់មុខ ភេសជ្ជៈ នំជាដើម គឺរបស់ទាំងនេះត្រៀមសំរាប់ទទួលទេវតាឆ្នាំថ្មី ។
យើងតែងតែសង្កេតឃើញថាតាំងតែពីបូរមបូរាណកាលមក ប្រជាជនខ្មែរ យើងទាំងអស់គ្នាទូទាំងប្រទេសកម្ពុជាគឺមានចិត្ត អំណរសាទរសប្បាយរីករាយយ៉ាងខ្លាំង ។ រយៈពេលបីថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរ គ្រប់រូបបាននាំគ្នា រៀបចំចង្ហាន់យក ទៅវត្តប្រគេនព្រះសង្ឃ ។ ពេលទៅដល់វត្តអារាមពួកគេបានចូលទៅក្នុងព្រះវិហារ ដើម្បី អុជធូប បួងសួង សុំសេចក្ដីសុខសេចក្ដីចំរើន ថ្វាយផ្កាភ្ញី ថ្វាយបង្គំព្រះ និងប្រគេនចង្ហាន់ ទេយ្យវត្ថុផ្សេងៗ ជូនទៅព្រះសង្ឃ ហើយពួកគេក៏បានស្ដាប់ព្រះសង្ឃសូត្រធម៌រឺទេសស្នា ។ នៅក្នុងភូមិស្រុក និង ក្នុងវត្តអារាមប្រជាពលរដ្ឋខ្មែរ បានលេងល្បែងកំសាន្ត ប្រជាប្រិយខ្មែរ យើងយ៉ាងសប្បាយ រីករាយអ៊ូរអរក្រៃលែង ក្នុងនោះមាន ល្បែងប្រជាដូចជា បោះអង្គញ់ ទាញព្រ័ត្រ ចោលឈូង រាំកំសាន្ត តាមបែបប្រពៃណីខ្មែរ ។
រសៀលថ្ងៃទីបីនៃពិធីបុណ្យចូលឆ្នាំខ្មែរគេបាន ធ្វើកិច្ចស្រង់ព្រះពុទ្ធរូប ដើម្បីសុំនូវសេចក្ដីសុខកាយសប្បាយចិត្ត និងសុខសន្តិភាពនៅក្នុងប្រទេស ។ ម្យ៉ាងវិញទៀត យើងដែលជាកូនៗគ្រប់រូបក៏ត្រូវធ្វើកិច្ចស្រង់ព្រះរស់ដែរ គឺមាតាបិតារបស់យើង ដែលជាអ្នកមានគុណយ៉ាងក្រៃលែង ធំជាងភ្នំព្រហសុរមេរុទៀតនោះ នេះគឺជាកិច្ចកត្តញ្ញូធម៌ចំពោះអ្នកមានគុណ ។ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ យើងប្រជាជនមួយចំនួនមិនត្រូវ នាំគ្នាយកល្បែងដែលនាំអោយអន្តរាយដល់ជីវិតមនុស្ស ប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរឡើយ ពិសេសល្បែងប្រជាប្រិយដែលមិមែនជារបស់ខ្មែរយើង ។
ងហ
Subscribe to:
Posts (Atom)

