បុណ្យសូត្រមន្តមានពីរបែប គឺសូត្រចំនាប់ផ្ដើមពិធីបុណ្យ ប្រពៃណីជាតិផ្សេងៗនិងសូត្រ បណ្ដេញឧបទ្រុពចង្រៃ រឺរំដោះគ្រោះ យោងគ្រោះ ប្រទាក់ស្មាព្រហ្ម រួចរៀបចំលើករាសី។
- ពិធីសូត្រមន្តធ្វើឡើងដើម្បី
- ចំរើនសិរីសួស្ដីនិងការបើកកម្មវិធីបុណ្យ ដើម្បីជាការគោរពបូជា ចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹក ម្ចាស់ដីថែរក្សាទីកន្លែងនោះ ដូចជា បុណ្យកឋិន ផ្កាបច្ច័យបួន បញ្ចុះសីមា។
- ដើម្បីជំរះឧបទ្រុពចង្រៃ លើករាសីអោយមានសិរីមង្គលនៅក្នុងក្រុមគ្រួសារ ទីកន្លែងផ្សេងៗ ដែលគេគោរពពិធីបុណ្យសូត្រមន្តនោះឡើង ។
អត្ថន័យនេះមានសារះសំខាន់ណាស់ដែរ ព្រោះនាំអោយសាមីជន មានកំលាំងចិត្ត មានជំនឿថា ខ្លួនពិតជាបាន សុខសប្បាយ ចៀសផុតពីគ្រោះថ្នាក់ទាំងឡាយ។ ដូចនេះការប្រកបការងារ ចិញ្ចឹមជីវិត មានលំនឹងរីកចំរើន ទៅមុខជាលំដាប់ ។
- ពិធីទីមួយៈ ចាប់ផ្ដើមនៅថ្ងៃទីមួយនៃបុណ្យ
- ពិធីទីពីរៈ កំណត់ដោយលោកអាចារ្យគន់គូរ លេខអត្តៈយកថ្ងៃណាដែលជាថ្ងៃជ័យមង្គល។
- របៀបរៀបចំ
ក. ពីធីសូត្រមន្តជាចំនាប់ផ្ដើមបុណ្យ គេរៀបចំលើរានធំល្មម ចាក់ក្បាច់ដើមចេក លំអក្នុងនោះមានដូចជា៖
- រូបព្រះពុទ្ធ រឺព្រះបត់
- ទៀនប្រាំ ធូបប្រាំ ផ្កាប្រាំ
- ម្លូប្រាំ ស្លាប្រាំ ថ្នាំជក់ប្រាំ
- បាយសី បាយឆាម មួយគូរ
- ស្លាធម៌ដៃមូយគូរ
- ស្លាធម៌ដើបចេកមួយ
- ទឹកមួយកែវ រឺមួយកូនផ្តិល
- ផ្កាទៀនធំមួយគួរ
- ផ្តិលទឹកស៊ង
របៀបរៀបចំធ្វើដូចជា ពិធី(ក) ដែរក៏ប៉ុន្តែមានទំរង់តូចជាង ដោយមិនចាំបាច់ចាក់ចេក។ គេច្រើនរៀបនៅតុទាបល្មម។ ដោយលែកបើរមដើគ្រោះគេរៀបចមរណ្ដាប់ទៅតាមក្បួនខ្នាត ដែលលោកអាចារ្យតំរូវ។ ពិធិសូត្រមន្តគេច្រើនប្រារព្ធធ្វើនៅពេលថ្ងៃរសៀល។
No comments:
Post a Comment