Sunday, June 9, 2013

អ្វីទៅជាប្រព័ន្ធផ្សព្វផ្សាយ?


តាមនិយមន័យប្រព័ន្ធផ្សព្វផ្សាយគឺវាមានលក្ខណះជាជំនួញហើយ ត្រូវមានការទាក់ទាញយ៉ាងខ្លាំងចំពោះព័ត៌មានឬ ដំណឹង ដែលយើងបានផ្សាយទៅកាន់ អតិថិជន,អ្នកស្ដាប់, អ្នកអាន, អ្នកទស្សនា។ យើងក៏អាចអោយនិយមន័យ ម្យ៉ាងទៀតបានថា ប្រព័ន្ធផ្សព្វផ្សាយគឺជា បណ្ដាញទំនាក់ទំនងសង្គមយ៉ាងទូលំទូលាយ និងមានសារៈសំខាន់សំរាប់ធ្វើការចែកចាយ សារព័ត៌មាន ដំណឹងផ្សេងៗទៅ កាន់មនុស្ស ។
ប៉ុន្មានឆ្នាំថ្មីៗនេះគេឃើញមាននិន្នាការយ៉ាងខ្លាំងទៅរកសាកលវូប្បនីយកម្មនៃប្រព័ន្ធផ្សព្វផ្សាយ ។ ការចាប់បើក នូវសហគ្រាសប្រព័ន្ធផ្សព្វផ្សាយ យ៉ាងសម្បើម ជាលក្ខណះជំនួញ ត្រូវបានគេរៀបចំឡើង និងបង្កើនគំលាត ពាសពេញ ផែនដី តាមរយះ កម្មវិធីរបស់ ពួកគេ ។ ប្រទេសមួយចំនួនក៏បានក្លាយជាតំបន់ ទទួលបានជោគជ័យយ៉ាងធំធេង ក្នុងផលិតកម្មវិធីតាមរយះ ប្រព័ន្ធផ្សព្វផ្សាយ ដែលជាបឋម មានលក្ខណះជាការកំសាន្ត និងការផ្សព្វផ្សាយលក់ផលិតផលរបស់ពួកគេ និងការផ្ដល់ព័ត៌មាននានា ទៅកាន់មនុស្ស ។ 

នៅ​លើ​ពិភពលោក មិន​ថា​ប្រទេស​ដែល​បាន​អភិវឌ្ឍន៏ ឬ​កំពុងតែ​អភិវឌ្ឍន៏​នោះ​ទេ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដើរ​តួនាទី​ជា​ផ្នែក​មួយ​ដ៏មានសារះ​សំខាន់​សម្រាប់​ការ ប្រាស្រ័យ​ទាក់​ទង​រវាង​មនុស្ស​ស្ទើរតែគ្រប់​ស្រទាប់​វណ្ណៈ មិន​ថា​ជាតិ ឬ​អន្តរជាតិ​នោះ​ទេ​។ ដូចនេះប្រព័ន្ធផ្សព្វផ្សាយ គឺជាបណ្ដាញមួយដែលមានភាពទូលំទូលាយ ដើម្បីបញ្ជ្រាប ព័ត៌មាន ចំនេះដឹងទៅដល់មនុស្សគ្រប់រូប បានទទួលដឹងឮ ។ ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច ដូចជាទូរទស្សន៏, វិទ្យុ, កុំព្យូរទ័រអ៊ិនធឺណែត ត្រូវបាន គេចាត់ទុកថា ជាឧបករណ៏ ដ៏អស្ចារ្យ សម្រាប់ការសាយភាយបញ្ជ្រាប នៅការអប់រំ ចំនេះដឹង និងព័ត៌មាន រួមទាំងសម្រាប់ អោយសង្គមជាតិមានការរីកចំរើន ក្រៅពីនេះ យើងបាន​កត់​សម្គាល់​ឃើញ​ថា ការ​ចាប់​ផ្តើម​បើក​បង្រៀន​នូវ​ថ្នាក់​បរិញ្ញាប័ត្រ​អំពី​​ជំនាញប្រព័ន្ធផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នេះ ក៏​កំពុង​ឆ្ពោះ​ទៅ​កាន់​តួលេខ​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ។ ទំព័រ​ប្រវត្តិសាស្រ្ត​ដំបូង​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ត្រូវ​បាន​បើក​ឡើង​នូវ​ថ្នាក់​បរិញ្ញាប័ត្រ​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​ ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ឆ្នាំ​២០០១ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ថ្មីៗ​នេះ សាកល​វិទ្យាល័យ​លីមកុក​វីង និង​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា កំពុង​តែ​ផ្ដោត​លើ​មុខវិជ្ជា​នេះ​ផង​ដែរ​ នេះបើយោងទៅតាម គេហទំព័រមួយបាន ចេញផ្សាយកាលពីថ្មីៗនេះ ។ បច្ចុប្បន្នភាពនេះ ទីផ្សារការងារ ក្នុងផ្នែក ប្រព័ន្ធផ្សព្វផ្សាយនៅមានភាពទូលាយ នៅឡើយ ហើយអនាគត សំរាប់សិស្សនិស្សិត គ្រប់រូបគឺពិតជាមានភាពត្រចះត្រចង់ ជាក់ជាមិនខាន ។ ជាហេតុដូចនេះហើយ ទើប គេបានបង្កើត សាលាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា  ដើម្បីបណ្ដុះបណ្ដាល សិស្សនិស្សិត អោយមាន គុណភាព និងមានវីជ្ជាជីវៈសំរាប់ថ្ងៃទៅអនាគតរបស់ពួកគេ ។ 

Sunday, April 1, 2012

ការពារធនធានធម្មជាតិព្រៃឈើ

ព្រៃឈើជាធនធាន ធម្មជាតិមួយយ៉ាង​សំខាន់នៅលើ ផែនដី លើពិភពលោកយើងនេះ។ យើងបានដឹងហើយ ថាព្រៃឈើគឺជាធនធានធម្មជាតិមួយ ដែលជួយការពារភពផែនដី យើងនេះ ។ នៅតាមបណ្ដាប្រទេសមួយចំនួន ប្រជាជនមិនបាន
យល់ដឹងពិគុណប្រយោជន៏របស់ព្រៃឈើ ឡើយ ។ ពួកគេបានកាប់បំផ្លាញព្រៃឈើ រុករានព្រៃឈើ ដើម្បីយកដីធ្លីធ្វើជាកម្មសិទ្ធរបស់ខ្លួន កាបើ់បំផ្លាញឈើទាំងនោះ យកទៅធ្វើជាអាជីវកម្ម ដោយគ្មានការ អនុញ្ញាតិ្ត ដយគ្មានការកមនត់ច្បាស់លាស់ ។ ការកាប់បំផ្លា្ញញព្រៃឈើបានធ្វើអោយមាន ផលប៉ះពាល់ ខ្លាំងណាស់ដល់ធនធានធម្មជាតិ និងធ្វើអោយមានផលប៉ះពាល់ កើតមានគ្រោះមន្តរាយ ដល់ពិភពលោក ទៀតផង។ ប្រសិនបើកាលណា ការកាប់បំផ្លាញព្រៃឈើជ្រុលហួសហេតុ  ដោយមិនបាន ការពារទេនេះ ព្រៃឈើនិងអស់ហើយ គ្រោះអន្តរាយដោយសារ ធម្មជាតិនិងកើតមាន ឡើងដូចជា ភ្លៀងធ្លាក់មិនទៀងទាត់ អាកាសធាតុប្រែប្រួល គ្រោះទឹកជំនន់ ផ្គររន្ទះបាញ់ ខ្យល់ព្យុះ គ្រោះទុរភិក្ស មានភ្លៀងអាស៊ីតធ្លាក់ចុះគ្រោះមហន្តរាយ ទាំងអំបាលមាណ និងធ្វើអោយមានផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ និង រុក្ខជាតិ សេដ្ឋកិច្ច​ប្រទេសជាតិ ។ ម៉្យាងវិញទៀត​ការកាប់បំផ្លាញព្រៃឈើនេះ ទៀតសោត គឺវាធ្វើអោយសត្វព្រៃទាំងឡាយ រត់ពាយអស់គ្មានទីជំរក រស់នៅ ធ្វើអោយបាត់បង់សត្វព្រៃទៀតផង ។ ដើម្បីកាត់បន្ថយ ការកាប់ព្រៃឈើ យើងទាំងអស់គ្នាគួរគប្បី ចូលរួមថែរក្សាព្រៃឈើការពារ មិនត្រូវកាប់ ឈើទាំងនោះហួសហេតុឡើយ  ត្រូវមានវិធានការក្នុងការ ទប់ស្កាត់ការធ្វើអាជីវកម្មផ្សេងៗ ទៅលើព្រៃឈើ ត្រូវចូលរួមគ្រប់សកម្មភាព ក្នុងការការពារ ដាំដើមឈើបន្ថែមអោយបានច្រើន  ថែមទៀត ដើម្បីជាសេចក្ដីតំរូវការចាំបាច់របស់មនុស្ស សត្វ និង​ជៀសវាងក្នុងការកាត់បន្ថយគ្រោះ ធម្មជាតិផ្សេងៗ កើតមានឡើង ។

Thursday, March 29, 2012

ដំនាំត្រកួនរបស់ប្រជាកសិករខ្មែរ

ក្រៅពីប្រកបរបរធ្វើស្រែចំការ ប្រជាជន ខ្មែរមានចំនូលចិត្ត ខាងដំនាំ កសិកម្មដាំដុះដែលជា ផ្នែកមួយអាចជួយ ដោះស្រាយបញ្ហា ជីវភាពរស់នៅប្រចាំថ្ងៃបាន ពួកគាត់ក៏អាច រកប្រាក់កំរៃបានតាមរយៈ ការដំនាំផ្សេងៗ ដូចជាត្រកួន នេះជាដើម ។ ត្រកួនជាបន្លែមួយប្រភេទ ដែលប្រជាជនខ្មែរ យើងនិយមបរិភោគ ។ ត្រកួនគេអាចយកវាទៅធ្វើជា ម្ហូបអាហារ បានជាច្រើនប្រភេទ ដូចជា ស្ល ឆា ជាដើម ។ ត្រកួនជាប្រភេទបន្លែ ដែលមានភាពងាយស្រួលក្នុងការដាំ ដោយគ្រាន់តែ កាប់ដីហាលចោលពីរ បីថ្ងៃលើករង ដាក់ជី ព្រោះគ្រាប់ត្រកួនជាការស្រេច ។ ក្រៅពីនេះគឺយើងត្រូវតែព្យាយាម មើលថែវា ស្រោចទឹកដាក់ជីជ្រុំគល់វា​​​​  ដើម្បីអោយវាលូតលាស់បានល្អ ។ នេះគឺជាដំណាំដែលអាចជួយអោយ  ប្រជាពលរដ្ឋខ្មែរ យើងរកប្រាក់កំរៃបាន ខ្លះៗ ពីដំណាំត្រកួននេះ ។

Wednesday, March 28, 2012

ដំនាំស្រូវនៅប្រទេសកម្ពុជា

ប្រទេសកម្ពុជាជាប្រទេសមួយដែលស្ថិតនៅក្នុង ការអភិវឌ្ឍន៏គ្រប់វិស័យ ។ ដោយឡែក កសិកម្មដំនាំស្រូវនៅប្រទេសកម្ពុជា វាជាផ្នែកមួយដ៏មានសារៈសំខាន់បំផុត សំរាប់ប្រជាជនកម្ពុជា និងសំរាប់ធ្វើការនាំចេញ ទៅកាន់បណ្ដាប្រទេសនានា នៅលើពិភពលោក ។ នៅក្នុងឆ្នាំ២០១១ ប្រទេសកម្ពុជាបាន ធ្វើការប្រមូលផលស្រូវ បានចំនួន ៨,៤ តោន ចំនែកនៅក្នុងឆ្នាំក្រោយ វានិងឈានឡើងដល់ ៨,២៤ តោន នេះបើយោងទៅតាម ការរំពឹងទុក នឹងប៉ាន់ស្មានរបស់ ក្រសួងកសិកម្ម ព្រៃឈើ និងនេសាទ ។ យើងដឹងហើយថា ប្រជាជនខ្មែរភាគច្រើន គឺជាអ្នកប្រកប របរធ្វើស្រែចំាការ និងកសិកម្ម ហើយពួកគេពឹងផ្អែកទៅ លើដំនាំស្រូវនេះជាកត្តាសំខាន់បំផុត នៅ
ក្នុងជីវិតការរស់ នៅប្រចាំថ្ងៃ ។ ដំនាំស្រូវជាផ្នែកមួយ បានជួយធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចំរើន ដែលបានធ្វើការនាំចេញទៅលក់នៅប្រទេសដ៏ទៃទៀត ដែលនេះ សបញ្ជាក់អោយឃើញថាដំនាំស្រូវនៅប្រទេសកម្ពុជាកំពុងតែ ឈានទៅរកការរីកចំរើនយ៉ាងខ្លាំង។

Sunday, March 18, 2012

ការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ

ការសិក្សាគឺជាកាតព្វកិច្ចរបស់សិស្ស គ្រប់រូបដែលសិស្សានុសិស្សទាំងអស់គួរតែ យកចិត្តទុកដាក់ដើម្បីអនាគត។ មនុស្សភាគច្រើនមិនសូវ ខ្វាយខ្វល់ពីការរៀនសូត្រឡើយ ពួកគេទៅសាលារៀន តែមិនប្រាកដថាចូលសាលារៀនឡើយ។
យើងជាសិស្សត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួន ឯងផ្ទាល់ ក៏ដូចជាទំពាំងស្នងឬស្សី ជាសរសទ្រូងនៃប្រទេសជាតិ ដើម្បីចូលរួមកសាងអភិវឌ្ឍន៏ប្រទេសជាតិ អោយមានភាពរីកចំរើនជាលំដាប់ ។

Wednesday, March 14, 2012

ទស្សនៈអំពីពិភពលោកនិងសត្វលោក

      យើងទាំងអស់ដែលរស់នៅលើពិភពផែនដីយើងនេះ គួរដែរចំពោះការត្រូវចេះដឹងនូវ ដុំដីមួយដុំដ៏ធំធេង ដែលជាទ្រព្យសំខាន់របស់សត្វលោក និងពេជ្ឈឃាតសម្រាប់សម្លាប់សត្វលោក ព្រោះថា មនុស្សលោយើងទាំងអស់គ្នា សុទ្ធសឹងតែពឹងផ្អែកទាំងស្រុងទៅលើភពផែនដីគឺបានសេចក្ដីថា មនុស្សលោកមានសិទ្ធអាចរស់នៅលើផែនដី និងត្រូវការសព្វគ្រប់បែបយ៉ាងអំពី ភពផែនដី ដូចជាការទមនុកបម្រុងគ្រប់បែបយ៉ាង ដែលយើងត្រូវការមាននូវស្បៀងអាហារ ទឹក ភ្លើង ខ្យល់ ជាដើម ដែលជាផល ប្រយោជន៏បានមកពីផែនដីទាំងអស់។ គឺផែនដីនេះហើយដែលមានគុណសម្បត្តិ ជាអតិបរមាសម្រាប់មនុស្សទូទៅមិនថាស្រី ឬ ប្រុស ចាស់ ឬ ក្មេង គឺមានអត្ថប្រយោជន៏សម្រាប់មនុស្សលោក តាំងបីដើមកំណើតនៃលោកុប្បត្តិមកម្ល៉េះ ។ ដូច្នេះដែនដីជាវត្ថុធាតុមួយដ៏ចម្លែកជាងអ្វីៗទាំងអស់ និងមាន ភាពអាថ៌កមបាំង ជាច្រើនមហិមា ចំពោះមនុស្សភាគច្រើននៅលើសកលលោក ដែលពុំទាន់បានឃើញច្បាស់ ដែលពុំទាន់បានយល់ និងពុំបានដឹងហេតុការណ៏អ្វីផ្សេងៗ បានជាច្បាស់មកទល់និងសព្វថ្ងៃនេះ។
        តែបំណាច់ដែលយើងបានកើតមកជាមនុស្សពេញវ័យហើយ យើងគូរណាស់តែតាមរិះរកនូវ លក្ខណៈនិងអាថ៌កំបាំងទាំងឡាយដែលមាននៅលើភពផែនដី។ បើមិនបានចេះដេងច្រើន ក៏ត្រូវចេះដឹងបន្តិចបន្តួចដែរ ដើម្បីបំពេញករណីកិច្ចជាបុព្វបុរស ដ៏ល្អប្រសើរនៃកូនចៅជំនាន់ក្រោយ។
       រីឯកន្លែងដែលយើងជាមនុស្សទូទៅនៅលើសកលលោក អាចប្រើប្រាស់បាន អាចទាញយកប្រយោជន៏សព្វសារពើបាន អាចធ្វើអ្វីបានគ្រប់បែបយ៉ាង ដែលជាផលប្រយោជន៏សម្រាប់សត្វទូទៅ ព្រមទាំងនៅទីណា នៅឋានណា ដែលស្ថិតលើពិភពលោកដែលបានផ្ដល់នូវ សេចក្ដីសុខស្រួល សប្បាយ រីករាយត្រេកត្រអាល នឹងអ្វីផ្សេងៗ ទៀត ដែលមនុស្សលោកអាចសន្មតបានថាជា ឋានសួគ៌ នោះហ្នឹងហើយដែល ជាគុណសម្បត្តិ ដែលជាអត្ថប្រយោជន៏បានមកអំពីចំណង់ និងអំពើដែលធ្វើសព្វបែបប្រការ ដែលមានភពផែនដីទ្រទ្រង់និងជួយឧបត្ថម្ភផងនោះ។ អំពើទាំងនោះ​ការធ្វើទាំងឡាយនោះ ផលប្រយោជន៏ អម្បាលមាណនោះហើយ ជាគុណប្រយជន៏ដែលាមាន ប្រផបដើមថាទីបំផុត ចេញពីព្រះធរណី មកជាដាច់ខាត។ លក្ខៈនិងចលនាខាងលើនេះជា គុណសម្បត្តិ នៃសេចក្ដីល្អនិងសេចក្ដីសុខ។
        តែយើងត្រូវដឹងរួចមកដែរ មនុស្សម្នាក់ដែលខ្លួនមកគ្រប់គ្រង វិញ្ញាណក្ខ័ន្ធ ដើម្បីអោយបានជាមនុស្សពេញលក្ខណៈ ត្រឹមត្រូវ មានបញ្ញា សា្មរតីរឹងប៉ឹង មានរូបរាងល្អស្អាតគួរជាទីពេញភ្នែក ជាទីស្រឡាញ់របស់ អ្នកផងទាំងពួង គ៏ពុំអាចសន្មតបានថា មនុស្សនៅមានលក្ខណៈអោយនឹងនរបានដូច រូបសីលាចម្លាក់ សោះឡើយ។​ ត្រង់នេះយើងចង់ចង្អុលប្រាប់ថាលក្ខណៈនៃមនុស្ស ដែលបានប្រសូត្រចេញឧទរនៃមាតាហើយ គឺយើងឃើយថា ទារកនោះឯងនឹងក្លាយទៅជាមនុស្សពេញវ័ញ ពេញរូបពេញរាងដូចគេឯងជាមិនខាន តែឃើងរូទារកនោះឯង នាំមកជាប់នូវនឹងខ្លួនរបស់វា ម្យ៉ាងទៀតគឺ មេរោគផ្ដល់សេចក្ដីទុក្ខ និង មេរោគសម្រាប់ផ្ដល់សេចក្ដីសុខ មកជាមួយផង។ ជាមួយគ្នានេះ មាននូវអំពើទុក្ខនិង អំពើដែលជាសេចក្ដីសុខគឺបានសេចក្ដីថា មនុស្សម្នាក់ដែលទើតែចញមកពី ឧទរមាតារបសើខ្លួន មកផ្ដើមរស់នៅលើភពផែនដីនេះមាន ទុក្ខ និងសុខមកជាមួយជាដាច់ខាត​ មិនថាមនុស្ស មានវណ្ណៈទាប ខ្ពស់ឡើយ។ ត្រង់នេះយើងនាបសន្មតហៅថា កេរ្ដិ៏មរតកនៃមនុស្សជាតិ ដែលពុំអាចឃ្លាតពីស្លួនបានឡើយ។
      ហេតុដែលបានបរិយាយមកខាងលើនេះ យើមិនមែនចង់លើកអំពីលទ្ធិសាសនាអ្វីណាមួយមក និយាយទេ ។  ប៉ុន្តែយើងគ្រាន់តែចង្អុលប្រាប់ ថាអំពីអ្វីៗ ដែលបានមកជាទុក្ខ ជារោគអាក្រក់ ជាផលអាក្រក់អ្វីៗទាំងអស់ ដែលមនុស្សមិនចង់បាននោះ គឺជាសេចក្ដីទុក្ខលំបាក គ្រប់បែបយ៉ាង។ ជាពិសេសនៅមានលក្ខណៈមួយទៀត ដែលមនុស្សស្អប់ខ្ពើមនិងមិនចង់បានជាដាច់ខាតគឺ សេចក្ដីស្លាប់។
      ធរណីជាទីដែលផ្ទុកទៅដោយ អដ្ធិសត្វលោកសព្វសារពើ ធរណីជាម្ឈូសអន្តរជាតិ ធរណីជាផលប្រយោជន៏សម្រាប់ ជីវិតមនុស្សដែលរស់នៅ ធរណីជាឋានសួគ៌នៃសត្វលោកនិង ជាទិកំណើតនៃសត្វទូទោស្នាក់អាស្រ័យ ។ល។
      មនុស្សម្នាក់ៗ តែងតែមាន កំហុសនិង មានការត្រូវតែងតែមានឈឺមានជា មានអាក្រក់មាន មានពណ៌សម្បុរស្ទើរតែគ្រប់ពណ៌ ក៏ប៉ុន្តែគ្រាន់តែមនុស្សនោះឯង ខុសច្រើនឬតិច ត្រូវតិចឬច្រើន ឈឺធ្ងន់ឬស្រាល មានអាក្រក់ច្រើន ឬ តិចមានល្អតិច ឬច្រើន តែប៉ណ្ណោះ។ សត្វលោកដែលបានកើត មកហើយ គ្រាន់តេបំពញកាតព្វកិច្ចជា មនុស្សប្រព្រឹត្តិទៅជាធម្មតា នៅរយៈពេលនៃអាយុ ខ្លីឬ វែង តែប៉ុណ្ណោះរូចក៏ត្រូវសាបសូន្យ រូបរាងកាយទៅវិញជាចាំបាច់ ។
      ដូចនេះ

Thursday, March 1, 2012

ពិធីបុណ្យសូត្រមន្ត

បុណ្យសូត្រមន្តមានពីរបែប គឺសូត្រចំនាប់ផ្ដើមពិធីបុណ្យ ប្រពៃណីជាតិផ្សេងៗនិងសូត្រ បណ្ដេញឧបទ្រុពចង្រៃ រឺរំដោះគ្រោះ យោងគ្រោះ ប្រទាក់ស្មាព្រហ្ម  រួចរៀបចំលើករាសី។
  • ពិធីសូត្រមន្តធ្វើឡើងដើម្បី
  1. ចំរើនសិរីសួស្ដីនិងការបើកកម្មវិធីបុណ្យ ដើម្បីជាការគោរពបូជា ចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹក ម្ចាស់ដីថែរក្សាទីកន្លែងនោះ ដូចជា បុណ្យកឋិន​ ផ្កាបច្ច័យបួន បញ្ចុះសីមា។
  2. ដើម្បីជំរះឧបទ្រុពចង្រៃ លើករាសីអោយមានសិរីមង្គលនៅក្នុងក្រុមគ្រួសារ ទីកន្លែងផ្សេងៗ ដែលគេគោរពពិធីបុណ្យសូត្រមន្តនោះឡើង ។
អត្ថន័យនេះមានសារះសំខាន់ណាស់ដែរ ព្រោះនាំអោយសាមីជន មានកំលាំងចិត្ត មានជំនឿថា ខ្លួនពិតជាបាន សុខសប្បាយ​ ចៀសផុតពីគ្រោះថ្នាក់ទាំងឡាយ។ ដូចនេះការប្រកបការងារ ចិញ្ចឹមជីវិត មានលំនឹងរីកចំរើន ទៅមុខជាលំដាប់ ។
  • កាលបរិច្ឆេទ
  • ពិធីទីមួយៈ ចាប់ផ្ដើមនៅថ្ងៃទីមួយនៃបុណ្យ
  • ពិធីទីពីរៈ កំណត់ដោយលោកអាចារ្យគន់គូរ លេខអត្តៈយកថ្ងៃណាដែលជាថ្ងៃជ័យមង្គល។
  • របៀបរៀបចំ
ក. ពីធីសូត្រមន្តជាចំនាប់ផ្ដើមបុណ្យ គេរៀបចំលើរានធំល្មម ចាក់ក្បាច់ដើមចេក លំអក្នុងនោះមានដូចជា៖
  • រូបព្រះពុទ្ធ រឺព្រះបត់
  • ទៀនប្រាំ ធូបប្រាំ ផ្កាប្រាំ
  • ម្លូប្រាំ ស្លាប្រាំ ថ្នាំជក់ប្រាំ
  • បាយសី បាយឆាម មួយគូរ
  • ស្លាធម៌ដៃមូយគូរ
  • ស្លាធម៌ដើបចេកមួយ
  • ទឹកមួយកែវ រឺមួយកូនផ្តិល
  • ផ្កាទៀនធំមួយគួរ
  • ផ្តិលទឹកស៊ង
របៀបរៀបចំធ្វើដូចជា ពិធី(ក) ដែរក៏ប៉ុន្តែមានទំរង់តូចជាង ដោយមិនចាំបាច់ចាក់ចេក។  គេច្រើនរៀបនៅតុទាបល្មម។   ដោយលែកបើរមដើគ្រោះគេរៀបចមរណ្ដាប់ទៅតាមក្បួនខ្នាត ដែលលោកអាចារ្យតំរូវ។ ពិធិសូត្រមន្តគេច្រើនប្រារព្ធធ្វើនៅពេលថ្ងៃរសៀល។