ក្នុងបណ្ដាទសវត្សថ្មីនេះស្ថានភាពស្តី្រក្នុងសង្គមទូទាំងពិភពលោក បានទទួលការយកចិត្តទុកដាក់ការវាយតំលៃនិងស្ថិតនៅ
ក្នុងសកម្មភាពនយោបាយគួរជាទីចាប់អារម្មណ៏ ។ក្រុមស្រ្តីព្រមទាំងសកម្មភាពស្រ្តីក្នុង
ប្រទេសក្រីក្រក៏ដូចជាប្រទេសអ្នកមាន បានរុញច្រានតំនាងរបស់ខ្លួនទៅកាន់តួនាទីឋានៈនិងចូលរួមចំនែកក្នុងកិច្ច ស្ថាបនាជាតិដើម្បីបានទទួលស្គាល់ការផ្ដល់រង្វាន់ដោយយុត្តិធម៌និងអាណិតអាសូរ។ ប៉ុន្តែភ័ស្តុតាងជាច្រើនត្រូវបានរកឃើញអំពីការគាំទ្របណ្ដាញវិសមភាព និងការនិយមភេទរឺការគ្រប់គ្រងបែបបិតាធិបតេយ្យដែលធ្វើអោយស្រ្តីរាប់ពាន់នាក់ ទូទាំងពិភពលោកទទួលការឈឺចាប់។ នៅក្នុងប្រទេសអភិវឌ្ឍន៏មិនមែនមានន័យថាមានការស្មើភាពគ្នាសំរាប់ស្រ្តីគ្រប់រូបឡើយ។ ការប្រកាន់ភេទតំលៃនិងច្បាប់ទូន្មានតែងតែបង្ហាញការកាត់បន្ថយឪកាសសំរាប់ស្រ្តី ចំពោះមុខតំនែងក្នុងវិស័យរៀបចំបច្ចេកទេសវិទ្យាសាស្ត្រការងារក្នុងការិយាល័យ រឺក្នុងវិស័យនយោបាយ។ នៅក្នុងប្រទេសក្រីក្រស្តី្រទទួលអំពើអយុត្តិធម៌និងការជិះជាន់រើស
អើងភេទពួកគេទទួលបានប្រាក់ខែតិច ត្រូវគេគេងប្រវ័យនិងបំពេញកាតព្វកិច្ចគ្រប់បែបយ៉ាង។ស្រ្តីនៅជនបទ រវល់ក្នុងការធ្វើស្រែចំការដាំដំនាំចិញ្ចឹមសត្វថែរក្សាកូនចៅ។ ទំរង់ផ្សេងៗពួកគេបានប្រកបរបរជាស្រីពេស្យាចារ្យ ស្រ្តីរាំរែកស្រ្តីបំរើបាន
ដាក់អោយស្ត្រីស្ថិតនៅក្រោមភាពគ្មានសេចក្ដីថ្លៃថ្នូរ អំពើកេងប្រវ័ញ្ចយកផលប្រយោជន៏រឺប្រើអំពើហិង្សា។ អមពើដ៏ឃោឃៅនោះធ្វើអោយស្រ្តីមានភាពឈឺចាប់ ធ្វើអោយពួកគេមិន
បានឈោងចាប់ការអប់រំ។ អំពើហិង្សាក្នុងគ្រួសារជាអំពើអសីល
ធម៌ដែលកើតឡើងជារឿយៗ ជាប្រភពនៃការរើសអើងនិងរំលោភ
បំពាននារីភេទ។ការចូលរួមក្នុងការសិក្សារបស់ស្ត្រីនៅមានកំរិតនៅឡើយ បើប្រៀបធៀបទៅនិងបុរស។ មានតែស្ត្រីមួយចំនួនតែប៉ុណ្ណោះដែលមានឪកាសបានចូលរៀនហើយស្ត្រីមួយ ភាគធំដែលបាន បោះបង់ការសិក្សារៀនសូត្រ ។ ទំនៀមទំលាប់សង្គមដ៏តឹងរឹងបាន តំរូវអោយស្ត្រីក្មេងៗ ធ្វើការងារតែជិតៗ ផ្ទះនិងជាការងារផ្ទះ តែប៉ុណ្ណោះ។កំរិតវប្បធម៌បានកំនត់ព្រំដែន នៃអនាគតរបស់នារី ។ ទិដ្ឋភាពដែលគួរអោយបារម្ភក្នុងជីវភាពរស់នៅរបស់នារីក្មេងៗ និងស្រ្តី ជាច្រើនគឺគេបានក្លាយទៅជាទំនិញក្នុងរូបភាពជាស្ត្រីបំរើផ្លូវភេទ។ស្រ្តីជាច្រើននាក់ បានក្លាយទៅជាស្ត្រីពេស្យានិងឆ្លងនូវជំងឺកាមរោគផ្សេងដូចជាអេដស៏ជាដើម ដែលធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៏ជាពិសេសអាចឈានទៅដល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់ ស្រ្តី។
ស្ត្រីទាំងនោះអាចធ្វើបានក៏ព្រោះតែ ភាពចាំបាច់នៅក្នុងជីវភាពគ្រួសារ។ ដូចនេះការលើកកំពស់ស្រ្តីគឺជាការល្អប្រសើបំផុតព្រោះស្រ្តីក៏ជាផ្នែកមួយដ៏សំខាន់សំរាប់សង្គមជាតិ និងប្រទេសជាតិ ។

No comments:
Post a Comment