សាលារៀនគឺជាស្ថាប័ននៅក្នុងសង្គមដ៏មានសារះសំខាន់មួយ
ដែលជួយអោយមនុស្សគ្រប់រូប
សំរេចអ្វីដែលជាសេចក្ដីប្រាថ្នា
និងសុបិន្តរបស់ខ្លួន ។ សាលារៀនគឺជាកន្លែងសំរាប់បណ្ដុះបណ្ដាល
ចំនេះវិជ្ជានិងសាបព្រោះនូវ ចំនេះវិជ្ជាទាំងឡាយដល់មនុស្សគ្រប់រូប ។ អ្វីដែលជាការសំខាន់បំផុតនោះគឺមនុស្សត្រូវចេះអោយតំលៃទៅ
លើការសិស្សារៀនសូត្រ ។យុវជន គ្រប់រូបត្រូវឈោងចាប់ការសិក្សាអោយបានល្អ ប្រសើរដើម្បីមានចំនេះដឹងនៅក្នុងខ្លួនសំរាប់អនាគត។ សាលារៀនបានផ្ដល់ ចំនេះដឹងគ្រប់ប្រភេទដែលសុទ្ធសឹងតែជាផលប្រយោជន៏ ដល់អនាគតមនុស្សគ្រប់រូបនិងដើម្បីធ្វើការជួយអភិវឌ្ឍន៏ដល់ប្រទេសជាតិ អោយមានភាពរីកចំរើន។ សាលារៀនបានជួយបង្កបង្កើនផលក្នុងការជួយអប់រំ យុវជនគ្រប់រូបអោយមានចំនេះដឹង។ យើងត្រូវដឹងថា មានតែការអប់រំទេដែលដឹកនាំសេរីភាពមកអោយមនុស្សយើង
បើកាលណាយើងមានចំនេះវិជ្ជា យើងអាចស្វែងយល់ពីបញ្ហាផ្សេងៗដែលបានកើតឡើង នៅក្នុងសង្គមជាតិយើង។ យើងទាំងអស់គ្នាអាចមានគំនិតប្រាជ្ញាដើម្បីធ្វើការដោះស្រាយបញ្ហាដែល កើតមានឡើងនៅចំពោះមុខ។ ក្រៅពីនេះទៀតការអប់រំក៏ជាការបណ្ដុះបណ្ដាលមូលដ្ឋាន
គ្រឹះឬសគល់នៃអាកប្បកិរិយាមានសីលធម៌ ល្អព្រមទាំង ឥរិយាបថគ្រប់បែបយ៉ាងអោយមនុស្សគ្រប់រូប ចូលចិត្តតែភាពអហិង្សានិងសាមគ្គីភាព សុខសន្តិភាពនៅក្នុងសង្គមជាតិ និងប្រទេសជាតិនាំអោយចេះស្រឡាញ់ការពារថែរក្សា ដឹកនាំការទទូលស្គាល់ខុសត្រូវ គោរពច្បាប់ គោរពវិន័យ គោរពវប្បធម៌ជនជាតិដទៃទៀត ធ្វើអោយមនុស្ស ចេះរស់នៅក្នុងពិភពសុខសន្តិភាពលើសកលលោក ។
ដូចនេះយុវជនទាំងឡាយ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយ ទៅជាពលរដ្ឋល្អនិងជាទំពាំងស្នង ឬស្សីក្លាយជាសរសរទ្រូងនៃប្រទេសជាតិ ដើម្បីយកចំនេះដឹងទាំងនោះ ទៅកសាងសម្មិតផលទាំងឡាយ ក្នុងការស្ថាបនា សាងសង់ដឹកនាំប្រទេសជាតិឈានទៅរកការ អភិវឌ្ឍន៏រីកចំរើនគ្រប់វិស័យ ។
No comments:
Post a Comment