Thursday, January 19, 2012

សុខភាព

          សុខភាពគឺមានសារៈសំខាន់ណាស់ចំពោះមនុស្ស គ្រប់រូប បើសុខភាពមិនល្អអាយុជីវិតយើងក៏ មិនអាចរស់នៅលើភពផែនដីយើងនេះបានដែរ ។ សុខភាពល្អ មិនត្រឹមតែធ្វើអោយរូបរាងកាយ របស់មនុស្សចាកផុតពីជំងឺ ផ្សេងៗប៉ុនណ្ណោះទេ​ថែមទាំងធ្វើអោយមនុស្សមានសុខុមាលភាព ទាំងផ្លូវកាយផ្លូវចិត្តនិងអារម្មណ៏ទៀតផង ។ ក្រៅពិបរិភោគអាហារអោយបានគ្រប់គ្រាន់តាមកំនត់ និងកំរិតអាយុ យើងគួរតែថែរក្សាសុខភាពតាមរបៀបសាមញ្ញ ដូចជាសំរាកដេកអោយបានគ្រប់គ្រាន់ស្រូបយកខ្យល់អាកាសល្អ បរិសុទ្ធធ្វើលំហាត់ប្រាណអោយខ្លួនប្រាណត្រូវពន្លឺថ្ងៃ និងរស់នៅក្នុង បរិស្ថានស្អាតល្អ ។ អ្នកមានសុខភាពទន់ខ្សោយ គ្មានកំលាំងពលំគ្រប់គ្រាន់ ព្រោះអ្នកនោះពុំមានលទ្ធភាពអាចកែប្រែជីវភាពរស់នៅរបស់ខ្លួនអោយមានការរីកចំរើនប្រសើរបាន ។ អ្នកធ្វើការងារ បើសុខភាពមិនល្អទេនោះគេនឹង ជួបប្រទះផលវិបាកយ៉ាងច្រើន នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

No comments:

Post a Comment