Tuesday, February 21, 2012

ពិធីបុណ្យបច្ច័យបួន

  • អត្ថន័យ
បុណ្យបច្ច័យបួនធ្វើឡើងដើម្បីសំរាប់ ជូនអ្នកមានគុណនៅពេលលោកចាស់ជរា ក្នុងគោលបំណងអោយអ្នកមានគុណបានឃើញផ្ទាល់ ត្រេកអរជ្រះថ្លាក្នុងការធ្វើកុសលផលបុណ្យទាំងឡាយ។ ម្យ៉ាងវិញទៀតពិធីបុណ្យបច្ច័យបួននេះដែរគេ ធ្វើឡើងដើម្បី៎ឧទ្ទិស កុសលផលបុណ្យទៅដល់មាតាបិតា ជីដូនជីតាដែលលាចាកលោកទៅខ្លាចមានកង្វះខាត នៅក្នុងលោកខាងមុខ។
  • កាលបរិច្ឆេទ
ពិធីបុណ្យបច្ច៏យបួននេះគេតែងតែប្រារព្ធធ្វើឡើងពេលណាក៏បានស្រេចតែលើ ម្ចាស់ដើមបុណ្យជាអ្នកកំណត់។ ជារឿយៗតាមទំលាប់គេតែងតែធ្វើឡើងនៅជិតដល់រដូវបុណ្យចូលឆ្នាំខ្មែរ រឺក៏ពេលមានឪកាសល្អ។
  • ការរៀបចំ
ការរៀបចំពិធីបុណ្យបច្ច័យបួននេះ គេចាប់ផ្ដើមរៀបចំដូចជាពិធីបុណ្យ សូត្រមន្តដែរ ក៏ប៉ុន្តែគេត្រូវតែមានសំភារះបន្ថែមដើម្បីគំរប់ជាបច្ច័យបួនមានដូចជាៈ
  1. បិណ្ឌបាត្របច្ច័យៈ គ្រឿងហូប បាយ នំចំនី  ត្រីងៀត ជាដើម ។
  2. ចីវរបច្ច័យៈគ្រឿងស្លៀកដណ្ដប់ ស្បង់ ត្រៃចីវរ។
  3. សេនាសនបច្ច័យៈទីប្រក់ ទីបាំង រាំងខ្យល់ កំដៅថ្ងៃ។
  4. គិលានភេសជ្ជបច្ច័យៈ ថ្នាំព្យាបាលប្រេងខ្យល់ តែ ស្ករ ម្លូ ស្លា បារី ។
ក្នុងពិធីនោះ គេត្រូវរៀបស្លាដក អោយស្របទៅតាមចំនួនព្រះសង្ឃដែលបាននិមន្តមក។ ក្រោយពិពិធីសូត្រមន្ត មានរៀបចំលោកទេសនាថែមទៀតផង។ លុះព្រឹកឡើងរៀបចំចង្ហាន់ទៅវេរ ប្រគេនព្រះសង្ឃជាមួយ នឹងគ្រឿងរណ្ដាប់បច្ច័យបួនបង្សុកូលដើម្បីជាកិច្ចបង្ហើបុណ្យ។

No comments:

Post a Comment